ព័ត៌មានជាតិ

SHANGHAI BAOYE ដេញថ្លៃសំរេចនូវគម្រោងរោងចក្រ ផលិតគ្រឿងកំប៉ុងពីររបស់ក្រុមហ៊ុនBAOSTEEL CAN MAKING

 ភ្នំពេញ៖ ក្រុមហ៊ុន SHANGHAI BAOYE (CAMBODIA) CO.,LTD នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ បានដេញថ្លៃសំរេចនូវគម្រោងខ្សែសង្វាក់ផលិតកម្មថ្មីទីពីរនៃរោងចក្រផលិតគ្រឿងកំប៉ុងពី ក្រុមហ៊ុនBAOSTEEL CAN MAKING (CAMBODIA) CO.,LTD។ នេះហើយជាជោគជ័យទីពីរបន្ទាប់ពីការដេញថ្លៃសម្រាប់គម្រោង Baosteel Can making នៅប្រទេសវៀតណាមកាលពីដើមឆ្នាំ។ហើយវាក៏ជាគម្រោងដ៏សំខាន់មួយទៀតសម្រាប់ Shanghai Baoye ក្នុងវិស័យសំណង់រោងចក្រឧស្សាហកម្ម នៅអាស៊ីអាគ្នេយ៍។

គម្រោងនេះមានទីតាំងនៅសួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងខេត្តកំពង់ស្ពឺ នៃប្រទេសកម្ពុជា។ វា គឺ ជា គម្រោងថ្មី បន្ថែម ដែលនៅក្នុងអគារ រោងចក្ររបស់ ក្រុមហ៊ុន Baosteel Can Making Cambodia Co.,Ltd.ដែលមានផ្ទៃដីសាងសង់សរុប 14,336 ម៉ែត្រការ៉េ។ ការសាងសង់ សំខាន់រួមមាន ការសាងសង់ឃ្លាំងការពង្រីកអគារ ផលិតកម្មនឹងឧបករណ៍ជំនួយ។

    ការដេញថ្លៃបានសំរេចនេះ គឺជាកិច្ចសហប្រតិបត្តិការលើកទីបីដែរវាង Shanghai Baoye (Malaysia)និង Baosteel Can making(Vietnam) ដោយក្រោមការទទួលស្គាល់ពីក្រុមហ៊ុនBaosteel Packing។ វា បាន ចាក់ គ្រឹះ ដ៏ រឹងមាំ សម្រាប់ ការ អភិវឌ្ឍ ជា បន្តបន្ទាប់ ជុំវិញ ទីផ្សារប្រទេស កម្ពុជា ។  

ក្រុមហ៊ុនShanghai Baoye នឹងខិតខំបង្កើនក្រុមដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីធានាបាននូវគុណភាពល្អនឹងរួមចំណែកដល់ ការអភិវឌ្ឍShanghai Baoye នៅតាមបណ្តាប្រទេសនានា៕

To Top