ព័ត៌មានអន្តរជាតិ

ប្រទេសចិនបង្កើនប្រសិទ្ធភាព នៃសេវាកម្មបង្វិលពន្ធសងវិញ នៅពេលចេញពីដែនចិន ដើម្បីពង្រីកការប្រើប្រាស់ នៅពេលចូលដែនចិន

នារសៀលថ្ងៃទី២៧ ខែមេសា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសារព័ត៌មាន ក្រសួង-ស្ថាប័នចំនួន ៦ រួមមានក្រសួង ពាណិជ្ជកម្ម ក្រសួងហិរញ្ញវត្ថុ ក្រសួងវប្បធម៌និងទេសចរណ៍ ជាដើមបានថ្លែង អំពីស្ថានភាពពាក់ព័ន្ធឡើង នូវការធ្វើឱ្យប្រសើរនៃគោលនយោបាយបង្វិល ពន្ធឱ្យវិញនៅពេលចាកចេញពីដែនចិន និងការពង្រីកការប្រើប្រាស់នៅពេលចូលដែនចិន ។ អ្នកទទួលខុសត្រូវពាក់ព័ន្ធបានថ្លែងថា ដើម្បីដោះស្រាយបញ្ហា ដែលចំនួនហាងលក់អាចបង្វិលសងពន្ធ មានតិចពេកនិងតម្រូវការធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងបង្វិលសងពន្ធជាដើម គោលនយោបាយនេះបាន លើកឡើងវិធានការចំនួន ៨ ក្នុង ៣ វិស័យ ។ កម្រិតនៃការបង្វិលសងពន្ធឱ្យអ្នកដំណើរពេលចេញពីដែនចិននឹងត្រូវបញ្ចុះ ៥០០ យាន់ប្រាក់ចិនបកនៅ ២០០ យាន់ប្រាក់ចិន ហើយការកំណត់នៃការបង្វិលសងពន្ធជាសាច់ប្រាក់នឹងត្រូវដំឡើងពី ១០០០០ យាន់ប្រាក់ចិនឱ្យដល់ ២០០០០ យាន់ប្រាក់ចិន ។
លើកទឹកចិត្តឱ្យរដ្ឋបាលមូលដ្ឋាន បង្កើតហាងលក់អាចបង្វិលសង ពន្ធនៅតាមផ្សារទំនើបធំៗ វិថីថ្មើរជើង និងកន្លែងផ្សេងទៀតដែលប្រមូល ផ្តុំដោយអ្នកទេសចរបរទេស បង្កើនការផ្គត់ផ្គង់ ផលិតផលចិន ដែលមានគុណភាពខ្ពស់និងមានម៉ាកយីហោ “ទិញភ្លាមបង្វិល សងពន្ធភ្លាម” ត្រូវអនុវត្តនៅទូទាំងប្រទេសចិន ដើម្បីធ្វើឱ្យអ្នក ដំណើរអាចទទួលបានការបង្វិលសងពន្ធនៅកន្លែងទិញទំនិញ ៕

To Top