ភ្នំពេញ៖ លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមដំណើរជាមួយមន្ត្រីមកពីស្ថានទូត ម៉ាឡេស៊ីប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានស្វាគមន៍ក្រុម ASEAN Unity Drive 2025 (AUD2025) ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ សមាហរណកម្ម ក្នុងតំបន់ និងការចល័តប្រកបដោយ និរន្តរភាពនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

កម្មវិធីនេះ រៀបចំដោយ Malaysia Automotive, Robotics and IoT Institute (MARii) ជាទីភ្នាក់ងារក្រោមក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី (MITI) AUD2025 គ្របដណ្តប់លើចម្ងាយជាង ៩,០០០ គីឡូម៉ែត្រក្នុងប្រទេសអាស៊ានចំនួន ៩ ប្រទេស។ គំនិតផ្តួចផ្តើមនេះមានគោលបំណង លើកកម្ពស់ការតភ្ជាប់អាស៊ានកាន់តែច្រើន ដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ក្នុងបច្ចេកវិទ្យាច្នៃប្រឌិត និងចល័ត។

បន្ទាប់ពីការធ្វើដំណើរឆ្លងកាត់ប្រទេស វៀតណាម និង ឡាវ វត្តមានរបស់ក្បួន រថយន្តនៅប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត ដែលកំពុងរីកចម្រើន របស់ប្រទេសជាតិ ចំពោះការចល័តពណ៌បៃតង និងការផ្លាស់ប្តូរឌីជីថលស្រប តាមគោលដៅ រួមរបស់អាស៊ាន ពីរាជធានីភ្នំពេញ ក្បួនរថយន្តបន្តដំណើរឆ្លងកាត់ប្រទេសថៃ ឆ្ពោះទៅប្រទេសម៉ាឡេស៊ី។

លោក Shaharuddin Onn បានមានប្រសាសន៍ថា ការជំរុញឯកភាពអាស៊ានបម្រើជាសញ្ញានៃសាមគ្គីភាពអាស៊ាន ការបង្កើតថ្មី និងវឌ្ឍនភាពប្រកបដោយនិរន្តរភាព។ យើងមានមោទនភាពដែលឃើញកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរតំបន់ដ៏មានអត្ថន័យនេះ ដែលលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យារួម»។

ក្បួនរថយន្តនេះនឹងបញ្ចប់បេសកកម្មរបស់ខ្លួន នៅពិព័រណ៍ Malaysia Autoshow 2025 ដែលជាការតាំងពិពណ៌ចល័ត និងរថយន្តឈានមុខគេ របស់ប្រទេស ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ នៅ Malaysia Agro Exposition Park Serdang (MAEPS) ដោយប្រារព្ធពិធីកិច្ចសហការក្នុងតំបន់ និងអនាគតនៃការចល័ត៕
