Covid-19

ក្រុមការងាររបស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបើកយុទ្ធនាការចូលរួម ប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ១៩ ដល់មូលដ្ឋាននិងដល់ខ្នងផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់! (វីដេអូ)

ក្រុមការងាររបស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបើកយុទ្ធនាការចូលរួម ប្រយុទ្ធប្រឆាំងជម្ងឺ

ក្រុមការងាររបស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបើកយុទ្ធនាការចូលរួម ប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ១៩ ដល់មូលដ្ឋាននិងដល់ខ្នងផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់!https://dap-news.com/national/2020/04/26/50574/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ សៅរ៍ 25 មេសា 2020

ភ្នំពែញ៖ ក្រៅពីការអនុវត្ដយ៉ាងហ្មត់ចត់ជាបន្តបន្ទាប់ នូវផែនការពារជម្ងឺឆ្លង ចំពោះកម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ តាមរយៈការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ប្រើប្រាស់ម៉ាស ទឹកអាកុល ជែលសម្លាប់មេរោគ ច្នៃប្រឌិតខ្លួនឯងនូវរបាំងមុខ សម្រាប់ប្រើប្រាស់ពេលចេញប្រតិបត្តិការ, ច្នៃប្រឌិតខ្លួនឯងនូវទូរបាញ់ថ្នាំសម្លាប់មេរោគប្រើប្រាស់ នៅច្រកចូលទីបញ្ជាការរាជធានី និងបណ្តាលមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ សម្រាប់មនុស្សឆ្លងកាត់, ច្នៃប្រឌិតឧបករណ៍ចុចសាប៊ូលាងដៃដោយជាន់ជើង ជៀសវាងការប្រើដៃចុចផ្ទាល់, ប្រើប្រាស់ធុងបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់បាញ់តាមបរិវេណអង្គភាពនិងមធ្យោបាយសម្ភារៈផ្សេងៗ ក៏ដូចជា អនុវត្តវិធានការប្រុងប្រយ័ត្ន ដ៏ទៃទៀតតាមលំដាប់ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ផងនោះ, ដើម្បីចូលរួម អប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន និងដោយមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាមានការអនុញ្ញាតនិងគាំទ្រពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ក្រុមការងាររបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួង សុខាភិបាល ដល់ប្រជាជន មហាជន តាមបណ្តាមូលដ្ឋានភូមិសង្កាត់គ្រប់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញជាប់ជាប្រចាំ អស់ជាច្រើនសប្តាហ៍ផងដែរ។

ព្រមជាមួយគ្នានេះ ដើម្បីជួយសម្រាលបន្ទុក ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងអំឡុងពេលនៃការរងផលប៉ះពាល់វិបត្តិ កូវីដ១៩ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ ក៏ដូចជាក្រុមការងារទាំងអស់ បាននាំយកនូវស្បៀងអាហារនិងសម្ភារៈរក្សាអនាម័យ ជាច្រើនមុខ ចុះទៅចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ដែលជួបការខ្វះខាតជីវភាព ដោយសាររងផលប៉ះពាល់វិបត្តិ កូវីដ១៩ នៅក្នុងមូលដ្ឋានសង្កាត់នីមួយៗ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ ជាបន្តបន្ទាប់។

លើកទី១ ក្រុមការងាររបស់លោក រ័ត្ន ស្រ៊ាង បាននាំយក អង្ករ១២តោន, ទឹកត្រីទឹកស៊ីអ៊ីវ ១២០យួរ, ម៉ាស់វេជ្ជសាស្ត្រ៤ស្រទាប់ការពារបាក់តេរី ៤៨ប្រអប់ស្មើនឹង២៤០០ម៉ាស, ស្រោមដៃ ១២០០គូ, ក្រដាស់អនាម័យ ១២០ដុំ និងសាប៊ូលៀងដៃ ២៤កាដុងធំ ស្មើនឹង៤៨០លីត្រ ប្រគល់ជូនដល់ចៅសង្កាត់ទាំង១២ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងចំណែកស្មើៗគ្នា ដើម្បីយកទៅចូលរួមជាមួយថ្នាក់ដឹកនាំក្រុមការងារចុះជួយតាមសង្កាត់នីមួយៗនិងសប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាត ដោយសាររងផលប៉ះពាល់វិបត្តិ កូវីដ១៩ នៅក្នុងមូលដ្ឋានរៀងៗខ្លួន។

លើកទី២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយក អង្ករចំនួន ១០១ការ៉ុង, កញ្ចប់សម្ភារៈចម្រុះ ចំនួន ១០១កញ្ចប់ (ក្នុងនោះមានសាប៊ូ ទឹកអាល់កុល ក្រម៉ា ទឹកត្រីទឹកស៊ីអ៊ីវ),ទឹកភេសជ្ជៈប៊ូតាន់ និងទឹកសុទ្ធចំនួន ១៦៧កែស ប្រគល់ជូន ដល់គ្រួសារ ដែលជួបការខ្វះខាតជីវភាព ដោយសាររងផលប៉ះពាល់វិបត្តិ កូវីដ១៩ ក្នុងសង្កាត់ព្រែកកំពឹសទាំងមូលចំនួន ១០១គ្រួសារ ដល់ខ្នងផ្ទះគ្រប់ៗគ្នា តាមរយៈរូបលោកចុះផ្ទាល់ដល់ខ្នងផ្ទះមួយចំនួនផង និងប្រគល់ជូនក្រុមការងារ អាជ្ញាធរភូមិសង្កាត់ យុវជន ស.ស.យ.ក យកទៅចែកជូនផង ។

ក្រៅពីនេះ ក៏មានទុរគតជនចំនួន ១៥គ្រួសារផ្សេងទៀត ដែលលោក រ័ត្ន ស្រ៊ាង បានជួយឧបត្ថម្ភជាថវិកានិងស្បៀងអាហារ ប្រចាំរៀងរាល់ខែ អស់ជាច្រើនឆ្នាំមកហើយ ក្នុងមូលដ្ឋានសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានទទួលអំណោយប្រចាំខែរបស់ខ្លួនព្រមៗគ្នាផងដែរ៕

To Top