Covid-19

កូរ៉េខាងត្បូង កាត់បន្ថយដំណើរការអនុម័តមួយ ដើម្បីជួយបង្កើតវ៉ាក់សាំង ការពារនិងព្យាបាលជំងឺកូវីដ-១៩

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយដំណើរការអនុម័តមួយនៅចុងខែនេះសម្រាប់ការសាកល្បងគ្លីនិក និងការស្រាវជ្រាវសម្រាប់វ៉ាក់សាំង ពិសោធន៍ និងការព្យាបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Park Neung-hoo បានឲ្យដឹងថាស្ថិតក្រោមការផ្លាស់ប្តូរនេះ ដំណើរការអនុម័ត នឹងត្រូវបានកាត់បន្ថយ រហូតដល់តិចជាងមួយសប្តាហ៍ ចាប់ពីមួយខែឬ២ខែ បច្ចុប្បន្ន។

លោកបានបន្ដថា ប្រសិនបើអាចធ្វើបាននោះ ដំណើរការអនុម័ត នឹងត្រូវបានលើកលែង សម្រាប់ការវិវត្តយ៉ាង រហ័សនៃវ៉ាក់សាំង និងការព្យាបាលនៃជំងឺនេះ ។

ការផ្លាស់ប្តូរនេះ បានកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំលើកដំបូង របស់ខ្លួននៃក្រុមកម្លាំងរដ្ឋាភិបាល ដើម្បីជួយអភិវឌ្ឍវ៉ាក់សាំងការពារជំងឺឆ្លង និងការព្យាបាលជំងឺកូវីដ-១៩៕

ដោយ ឈូក បូរ៉ា

To Top