ព័ត៌មានអន្តរជាតិ

ឥណ្ឌាហាមឃាត់ការនាំចូលទំនិញពីប៉ាគីស្ថាន និងបានរារាំងកប៉ាល់ប៉ាគីស្ថាន ខណៈដែលភាពតានតឹងកើនឡើងរវាងប្រទេស ដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ

xinhua

បរទេស៖ ឥណ្ឌាបាននិយាយនៅថ្ងៃសៅរ៍ថា ខ្លួនបានហាមឃាត់ការនាំចូលទំនិញដែលមកពី ឬឆ្លងកាត់ប៉ាគីស្ថាន និងបានរារាំងកប៉ាល់ប៉ាគីស្ថាន ខណៈដែលភាពតានតឹងកើនឡើងរវាងប្រទេសជិតខាង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើភ្ញៀវទេសចរនៅក្នុងតំបន់ជម្លោះកាស្មៀរ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ប្រទេសឥណ្ឌា បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថាការហាមឃាត់នេះនឹងចូលជាធរមានភ្លាមៗ។

អគ្គនាយកដ្ឋាន បាននិយាយថា “ការរឹតបន្តឹងនេះត្រូវបានដាក់ក្នុងផលប្រយោជន៍សន្តិសុខជាតិ និងគោលនយោបាយសាធារណៈ”។

តំបន់ហិម៉ាឡៃយ៉ានដែលមានប្រជាជនម៉ូស្លីមភាគច្រើន ត្រូវបានទាមទារដោយប្រទេសឥណ្ឌា និងប៉ាគីស្ថាន ហើយបានក្លាយជាការផ្តោតសំខាន់នៃសង្គ្រាមជាច្រើន ការបះបោរ និងការប្រឈមមុខដាក់គ្នាផ្នែកការទូត។

ប្រទេស​ឥណ្ឌា​បាន​ចោទ​ប៉ាគីស្ថាន​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ ដែល​ក្រុង​អ៊ីស្លាម៉ាបាដ​បដិសេធ។ យ៉ាងណាក៏ដោយ ប្រទេស​ប៉ាគីស្ថាន​បាន​និយាយ​ថា ខ្លួន​មាន “ការ​ស៊ើប​អង្កេត​គួរ​ឱ្យ​ទុក​ចិត្ត” ដែល​ឥណ្ឌា​មាន​បំណង​ចាប់​ផ្តើម​សកម្មភាព​យោធា។

ប្រែសម្រួលៈ ណៃ តុលា

To Top