បរទេស៖ អ្នកសារព័ត៌មាន ក្នុងតំបន់បានអះអាងថា មេដឹកនាំផ្តាច់ការ របស់ប្រទេសកូរ៉េខាងជើង លោក គីមជុងអ៊ុន អាចទទួលមរណភាព ឬស្ថិតក្នុងស្ថានភាពជាមនុស្សរុក្ខជាតិ បន្ទាប់ពីការវះកាត់បេះដូង ។
យោងតាមសារព័ត៌មាន Metro ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមប្រភពចំនួន៣ ដែលស្និតនឹងស្ថានការណ៍នេះថា ក្រុមអ្នកជំនាញខាងវេជ្ជសាស្ត្រចិន មួយក្រុមត្រូវបានបញ្ជូនទៅ ដើម្បីធ្វើការណែនាំអំពីវិធីព្យាបាល មេដឹកនាំវ័យ ៣៦ ឆ្នាំ របស់កូរ៉េខាងជើង ។ នាយករង នៃទូរទស្សន៍ផ្កាយរណប HKSTV ហុងកុង Shijian Xingzou បាននិយាយថា “ ប្រភពដ៏រឹងមាំ (ច្បាស់ការ) ” បានប្រាប់នាងថា លោក គីមបានស្លាប់។
កាលពីម្សិលមិញនេះ ទស្សនាវដ្តីជប៉ុន Shukan Gendai បានរាយការណ៍ថា លោក គីម ជុងអ៊ុន ស្ថិតក្នុងស្ថានភាពជាមនុស្សរុក្ខជាតិ បន្ទាប់ពីការពន្យាពេល ក្នុងការវះកាត់បេះដូងសាមញ្ញមួយ ដែលធ្វើឱ្យគាត់ធ្លាក់ខ្លួនឈឺធ្ងន់ ។ ការរំពឹងទុកជាសកល បានធ្វើឱ្យមេដឹកនាំវ័យ ៣៦ ឆ្នាំរូបនេះ កាន់តែខ្លាំងឡើង ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅក្នុងទីក្រុងព្យុងយ៉ាង នៅតែរក្សាការយកចិត្តទុក ដាក់ចំពោះសុខភាព និងទីកន្លែងស្នាក់នៅរបស់គាត់។
ខណៈពេលដែលមិនទាន់មានការបញ្ជាក់ អំពីការស្លាប់របស់មេដឹក នាំផ្តាច់ការកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន នោះទេ។
ទស្សនាវដ្តី Shukan Gendai បានផ្សាយថា លោកគីមបានស្ទាបទ្រូង របស់គាត់ ហើយបានដួលទៅនឹងដី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់ជាយក្រុងកាលពីដើមខែនេះ៕
ប្រែសម្រួលៈ ណៃ តុលា