កណ្តាល៖ ក្នុងពិធីបើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា បើទោះបីកម្ពុជា ទទួលរងផលប៉ះពាល់ ពីវិបត្តិកូវីដ១៩ និងបន្តមកសង្គ្រាម ពាណិជ្ជកម្មយ៉ាងណាក្តី តែរដ្ឋាភិបាល នៅតែបន្តរួមរស់ ជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា ការពារសមទ្ធិផល និងបង្កើនសមទ្ធិផល ជាច្រើនបន្ថែមទៀត ជូនបងប្អូនប្រជាពលរដ្ឋ ។
ក្នុងពិធីបើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កត់សម្គាល់ថា ក្រោយចប់សង្គ្រាមឆ្នាំ១៩៩៨ ស្ថានភាពក្រីក្រ នៅកម្ពុជា មានភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ពោលពី៥០% ធ្លាក់ចុះមកនៅក្រោម១០% មុនវិបត្តិកូវីដ១៩ កត្តានេះបានមកពីកំណើនអ្នកមានជីវភាពមធ្យមមានការប្រែប្រួល ។
ក្នុងនោះសម្តេចធិបតី ទទួលស្គាល់ថា ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ និងក្រោយមកទៀត កម្ពុជា ទទួលរងផលប៉ះពាល់ច្រើន និងបន្តមកប្រឈមភាពមិនច្បាស់លាស់ នៅក្នុងការវិវត្តន៍ទៅមុខ ក្នុងរយៈពេលខ្លីដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្ម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានភាពជឿជាក់ស្ថានភាពមេឃ ខ្មៅមេឃស្រឡះ មេឃភ្លៀងវាមានខ្លះ ប៉ុន្តែរដ្ឋាភិបាលនៅជា មួយបងប្អូនខិតខំគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណា ការពារសមទ្ធិផលនិងបង្កើនសមទ្ធិផលផ្សេងៗទៀត បន្ថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ ទាំងសមទ្ធិផលរួម និងបង្កលក្ខណៈដើម្បីឱ្យបងប្អូនអាចមានលទ្ធភាព ទទួលបានជាផលឯកជន តៗទៅទៀត យើងរួមជាមួយគ្នា រដ្ឋាភិបាល មិនទៅណាទេ” ៕
