ព័ត៌មានជាតិ

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញការការពារកម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច​ ច្នៃប្រឌិតរបស់កម្ពុជា

សៀមរាប ៖ កម្ពុជា បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញា ពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធបញ្ញា និងតូរ្យតន្រ្តី» ដោយរំលេចនូវតួនាទីដ៏សំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការការពារសិទ្ធិអ្នកនិពន្ធ និងគាំទ្រស្នាដៃច្នៃប្រឌិតក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ អក្សរសាស្ត្រ និងសិល្បៈ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

ទិវានេះត្រូវបានរៀបចំឡើង ក្រោមសហអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា, និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រួមជាមួយឯកឧត្តម អភិបាលខេត្តសៀមរាប តំណាងដៃគូអភិវឌ្ឍន៍ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកសិល្បៈ និងភាគីពាក់ព័ន្ធជាច្រើន ។

ថ្លែងក្នុងពិធីបើកទិវានេះ លោក ហែម វណ្ណឌី បានជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញាក្នុងវិស័យតូរ្យតន្រ្តី ដោយលើកឡើងថា «យើងអំពាវនាវឱ្យអ្នកទាំងអស់គ្នា គោរពកម្មសិទ្ធិបញ្ញា ដោយមិនចម្លង ឬផ្សព្វផ្សាយស្នាដៃ តូរ្យតន្ត្រីដោយគ្មានការអនុញ្ញាត, គាំទ្រអ្នកនិពន្ធ និងអ្នកសិល្បៈ តាមរយៈការទិញស្នាដៃ ដោយស្របច្បាប់, និងយល់ដឹងពីសារៈសំខាន់ នៃកម្មសិទ្ធិបញ្ញាក្នុងការ លើកស្ទួយឧស្សាហកម្មនៃសកម្មភាពផ្នែកវប្បធម៌ និងស្ថាបនាសង្គមដែលគោរពស្នាដៃគ្នាទៅវិញទៅមក»

To Top