ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារកំពង់ផែ Hodeidah របស់យេម៉ែន បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសជាង៣០នាក់ បន្ទាប់ពីក្រុមឧទ្ទាមហួធី វាយប្រហារលើអាកាសយានដ្ឋានខ្លួន

Xinhua

បរទេស៖ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែនកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមហួធី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានបាញ់មីស៊ីលដែលបានវាយប្រហារ នៅជិតអាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារទៅលើអ្វីដែលខ្លួនហៅថា គោលដៅភេរវករ ហួធី នៅ Hodeidah និងតំបន់ជុំវិញរបស់នោះ។

ទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយពួកហួធី បានផ្សាយថា ការវាយប្រហារបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងរបួសយ៉ាងហោចណាស់ ៣៥ នាក់ ។

ប្រភពបីបាននិយាយថា ក្រុមឧទ្ទាម ហ៊ូធី បានបិទតំបន់ជុំវិញកំពង់ផែ និងរោងចក្រស៊ីម៉ងត៍ បន្ទាប់ពីមានការវាយប្រហារតាមអាកាសនេះ។

ពួកគេបាននិយាយថា ទំហំនៃការខូចខាតនៅកំពង់ផែនេះ មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែកម្រិតនៃការវាយប្រហារ និងអគ្គីភ័យបានបណ្តាលឱ្យខូចខាត យ៉ាងធ្ងន់ធ្ងរដល់ចំណតរបស់កុងតឺន័រ។

ប្រភពពីរផ្សេងទៀតបានប៉ាន់ប្រមាណថាការខូចខាត 70% នៃកំពង់ផែចំនួនប្រាំ ឃ្លាំង និងតំបន់គយ។ កម្មករនៅកំពង់ផែបាននិយាយថា ការវាយប្រហារបានកើតឡើង នៅពេលដែលកប៉ាល់ពីរកំពុងផ្ទុកទំនិញរបស់ពួកគេ ដោយចរាចរណ៍នៅកំពង់ផែមានការជាប់គាំងទាំងស្រុង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top