អត្ថបទស្រាវជ្រាវ (scholar)

តើសហរដ្ឋអាមេរិក ហ៊ានបោះលុយចាយទៀតឬទេ ?

ភ្នំពេញ៖ លោក បណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យនិងសវនកម្ម បានលើកឡើងចោទជាសំនួរថា តើសហរដ្ឋអាមេរិក ហ៊ានបោះលុយចាយ ទៀតឬទេ? ។

តាមរយៈមជ្ឍមណ្ឌលព័ត៌មានដើមអម្ពិល លោក បណ្ឌិត ហេង វ៉ាន់ដា បានលើកឡើងទាំងស្រុងថា៖

តើសហរដ្ឋអាមេរិក ហ៊ានបោះលុយចាយ ទៀតឬទេ?

១. US Dollars គឺផ្តល់ទំនុកចិត្តធំណាស់ ដល់ប្រទេសទាំងអស់ក្នុងពិភពលោក ក្រោយសង្គ្រាមលោកលើកទី២។

២. ពិភពលោកទាំងមូល ស្ទើរតែយកUS Dollars ធ្វើជាទុនបម្រុងជាតិ រួមទាំងធនាគារពិភពលោក ធនាគារIMF ធនាគារADB…

៣. ទោះជាស្ថានការណ៍ សេដ្ឋកិច្ចពីភពលោកធ្លាក់ចុះឬងើប US Dollars នៅតែមានតម្លៃនិងនៅតែទុកចិត្ត។

៤. ចាប់ផ្តើមសង្គ្រាមរុស្សី-អ៊ុយក្រែន ផ្ទុះ និងក្រោយពេលលោកបៃឌិន ដករុស្សីពីប្រព័ន្ធ Swift, ពិភពលោកទាំងអស់ភ្លឺភ្នែក ស្រៀវឆ្អឹងខ្នង ដែលជាហេតុនាំឲ្យដុល្លារបាត់បង់ទំនុកចិត្ត។ ដើម្បីដោះដូរទំនិញ គេមានជម្រើសប្រើរូបយវត្ថុផ្សេងៗជាជម្រើស។

៥. នៅពេលខ្វះសាច់ប្រាក់ចាយ សរអ. តែងតែបោះសាច់ប្រាក់ចាយបន្ថែម។ តែលើកនេះ សហរដ្ឋអាមេរិក មិនហ៊ានប្រថុយបោះច្រើននោះទេ ព្រោះសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងគោលនយោបាយមិនប្រាកដប្រជារបស់ត្រាំ ធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ដល់ទំនុកចិត្ត US Dollars។ បើគណបក្សប្រជាធិបតេយ្យឈ្នះ១អណត្តិទៀត ប្រហែលជាពិភពលោក មានក្រដាសប្រាក់ BRICS ចាយបន្ថែមទៀត។

៦.អ្នកដឹងទេ ប្រសិនបើសង្គ្រាមពាណិជ្ជកម្មនៅអូសបន្លាយ ប្រទេសទាំងអស់ពិសេសចិនបញ្ចេញទុនបម្រុងនិងបណ្ណបំណុលទៅទិញទំនិញពី សហរដ្ឋអាមេរិក. ឬប្រទេសណាដែលទទួលលុយដុល្លាUS Dollars, តើសេដ្ឋកិច្ច សហរដ្ឋអាមេរិក. នឹងធ្លុះធ្លាយដល់កម្រឹតណា? តើប្រជាពលរដ្ឋ នៃប្រទេសណាខ្លះដែលទ្រាំទ្របាន? តើ សហរដ្ឋអាមេរិក. ហ៊ានបោះលុយUS Dollarsចាយទៀតបានឬទេ?៕

To Top