បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៥ ខែមេសានេះបានឲ្យដឹងថា ប្រទេសបានអនុញ្ញាតិ ឲ្យហាងអាជីវកម្មតួចៗ ដំណើរការវិញ ហើយក្រោយការ ប្រកាសបិទ ប្រទេសអស់ រយៈពេលជាង១ខែ ក្រោយមកដោយសារ តែវិបត្តិកូវីដ១៩។
ក្រសួងមហាផ្ទៃ របស់ឥណ្ឌា បាននិយាយថា ទោះបីជាយ៉ាងណាក្តី បុគ្គលិកតែពាក់កណ្តាលប៉ុណ្ណោះ ដែលនឹងអនុញ្ញាតិឲ្យចូលធ្វើការវិញ ហើយនិងបន្តធ្វើ តាមគោលការណ៍សុវត្ថិភាព ដូចជាការពាក់ម៉ាស់ និងរក្សាគម្លាត សុវត្ថិភាពជាដើម។
ដោយឡែកហាង ទំនើប និងផ្សារទំនើបធំៗ នឹងមិនទាន់អាចឲ្យ បើកដំណើរការវិញ បាននៅឡើយជាពិសេស ក្នុងតំបន់ដែលកំពុងមាន ករណីឆ្លងខ្លាំងជាដើម ។ ការប្រកាសនេះ គឺជាផ្នែកមួយនៃរដ្ឋាភិបាល ក្រុមដេលីដើម្បីត្រឡប់សកម្មភាព សេដ្ឋកិច្ចរបស់ខ្លួនមកធម្មតាវិញ ឲ្យបានឆាប់នាពេលខាងមុខ។
គួរបញ្ជាក់ថាឥណ្ឌា មានករណីឆ្លងសរុប២៥០០០ករណី មកហើយខណៈដែលអ្នកបាត់បង់ជីវិត ដោយសារកូវីដ១៩មានទៅដល់៧៨០នាក់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី