ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងប្រសិទ្ធភាពការងារសម្រេចបានរបស់គណៈកម្មការ ALCO

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ( ARDB) និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្ម (គណៈកម្មការ ALCO) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងប្រសិទ្ធភាពការងារសម្រេចបានគិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២៥ របស់គណៈកម្មការ ALCO។​

គណៈកម្មការ ALCO ក៏បានពិនិត្យផងដែរលើការគ្រប់គ្រងនិងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារ ARDB ឱ្យកាន់តែមានប្រសិទ្ធភាព និងការពិនិត្យលទ្ធភាពក្នុងការកៀរគរប្រាក់បញ្ញើ និងមូលនិធិផ្សេងៗទៀតដើម្បីទ្រទ្រង់គាំទ្រផ្នែកហិរញ្ញប្បទាន ដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងការលើកកម្ពស់ការអភិវឌ្ឍនៅទីជនបទ៕

To Top