បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលថ្មីរបស់ប្រទេសអាល្លឺម៉ង់បានបញ្ជាឱ្យមានការត្រួតពិនិត្យព្រំដែនកាន់តែតឹងរ៉ឹង ដោយបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងគោលនយោបាយអន្តោប្រវេសន៍ និងបំពេញការសន្យាយុទ្ធនាការដ៏សំខាន់របស់អធិការបតីថ្មីលោក Friedrich Merzនាពេលកន្លងមក ។
មេដឹកនាំនៃគណបក្ស Christian Democratic Union (CDU) លោក Merz ត្រូវបានជ្រើសរើសជាអធិការបតីលើការប៉ុនប៉ងលើកទីពីរកាលពីថ្ងៃអង្គារ បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតបញ្ជាក់លើកដំបូងរបស់គាត់នៅក្នុងសភាកាលពីព្រឹកមិញ។ លោកបានសន្យាបង្វែរជនចំណាកស្រុកខុសច្បាប់នៅព្រំដែនវិញនៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលទើបតែងតាំងថ្មី Alexander Dobrindt បានចុះហត្ថលេខាលើបញ្ជាហាមការសុំសិទ្ធិជ្រកកោននៅគ្រប់ព្រំដែនគោក។ នៅក្នុងលិខិតដែលត្រូវបានមើលឃើញដោយកាសែត Bild គាត់បានណែនាំប្រធានប៉ូលីសសហព័ន្ធ Dieter Romann ឱ្យបដិសេធការណែនាំពីឆ្នាំ២០១៥ចោលទាំងស្រុង ។
ការណែនាំថ្មីនេះបានធ្វើឡើងដោយពីអធិការបតី Angela Merkel ដែលបានបើកព្រំដែនរបស់ប្រទេសអាល្លឺម៉ង់ដល់ជនចំណាកស្រុកជាងមួយលាននាក់នៅកម្រិតខ្ពស់នៃវិបត្តិជនភៀសខ្លួននៅអឺរ៉ុបឆ្នាំ ២០១៥-២០១៦។
គួរឲ្យដឹងដែរថាគោលនយោបាយបើកចំហររបស់លោកស្រី ក្រោយមកបានទាក់ទាញការរិះគន់ផ្នែកនយោបាយយ៉ាងខ្លាំងក្លា ហើយត្រូវបានអ្នករិះគន់ដាក់ឈ្មោះថា មហន្តរាយដ៏ធំសម្រាប់អាល្លឺម៉ង់ និងអឺរ៉ុបផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
