ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍ “ការដើរកម្សាន្តនៅប្រទេសចិន” ឆ្នាំ២០២៥ ចាប់ដំណើរការនៅទីក្រុង Wuhan ខេត្ត Hubei

នាយប់ថ្ងៃទី៧ ខែឧសភា បណ្តាញទូរទស្សន៍CGTNនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយផ្នែកឃោសនាការនៃគណៈកម្មការបក្សក្រុង Wuhan និងបានអញ្ជើញមន្ត្រីទូតមកពីប្រទេសចំនួន៥ រួមមានឯកអគ្គរដ្ឋទូតវៀតណាម ឯកអគ្គរដ្ឋទូតនេប៉ាល់ និងមន្ត្រីទូតឥណ្ឌូណេស៊ីប្រចាំនៅប្រទេសចិន ព្រមទាំងអ្នកសារព័ត៌មានសំខាន់ៗចំនួន២០ រូបមកពីប្រទេសវៀតណាម ឥណ្ឌូណេស៊ី ថៃ ឡាវ តួកគី និងប្រទេសដទៃទៀត ដើម្បីរួមគ្នាចាប់ផ្តើមដំណើរការសកម្មភាពយកបទសម្ភាសន៍រួមគ្នានៃប្រព័ន្ធផ្សព្វផ្សាយចិន និងបរទេសនៅទីក្រុង Wuhan ឈ្មោះ “ការដើរកម្សាន្តនៅប្រទេសចិន” ឆ្នាំ២០២៥ ។

នៅក្នុងពិធីចាប់ដំណើរការ លោក An Xiaoyu និពន្ធនាយករងអចិន្ត្រៃយ៍នៃCGTN និងជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្រ្វិកនៃ CMG បានថ្លែងថា ព្រឹត្តិការណ៍លើកដំបូងនៃ “ការដើរកម្សាន្តនៅប្រទេសចិន” ឆ្នាំ២០២៥ នឹងចាប់ផ្តើមពីការស្វែងយល់ពីទីក្រុងWuhan ហើយបានអញ្ជើញក្រុមសារព័ត៌មានសំខាន់ៗមកពីប្រទេសចំនួន៥ រួមមានស្ថានីយទូរទស្សន៍វៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម ស្ថានីយទូរទស្សន៍ជាតិឥណ្ឌូណេស៊ី ស្ថានីយទូរទស្សន៍ជាតិឡាវ វិទ្យុជាតិឡាវ វិទ្យុនិងទូរទស្សន៍ជាតិតួកគី ស្ថានីយទូរទស្សន៍ជនជាតិថៃ មកកាន់ទីក្រុង Wuhan ដើម្បីសិក្សាស្វែងយល់ពីភាពទាក់ទាញនៃទីក្រុងនេះជាមួយគ្នា៕

To Top