ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឧបត្ថម្ភថវិកា ១០ ០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា​

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកស្រី ព្រមទាំងគណៈប្រតិភូ ក្រសួងទេសចរណ៍ អញ្ជើញចូលរួម ក្នុងពិធីប្រគល់-ទទួលអំណោយ​ សប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ទេសចរណ៍ ចំនួន ១០ ០០០ ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍​ កាកបាទក្រហមកម្ពុជា អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត​ យុវជនសម្តេចតេជោ និង ជាអគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី ១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ពិធីប្រគល់-ទទួលអំណោយនេះ ធ្វើឡើង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា៕

To Top