ព័ត៌មានជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Putin ប្រធានាធិបតីរុស្ស៊ីរួមគ្នា ជួបជាមួយអ្នកសារព័ត៌មាន

ថ្ងៃទី ៨ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Putin ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន។

លោក Xi Jinping បានលើកឡើងថា ខ្ញុំបានធ្វើកិច្ចពិភាក្សាការងារប្រកបដោយ មិត្តភាពយ៉ាងស៊ីជម្រៅជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កា ដោយបានឈានដល់គំនិតឯកភាពរួមសំខាន់ៗថ្មីៗជាច្រើន ។
យើងបានរួមគ្នាចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅ ថែមមួយកម្រិតទៀតនូវទំនាក់ទំនង ភាពជាដៃគូសហការនិងសម្របសម្រួល ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហព័ន្ធរុស្ស៊ីក្នុងឱកាសរំលឹកខួប៨០ឆ្នាំ នៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិន ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ក្នុងសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ របស់សហភាពសូវៀត ក៏ដូចជាការបង្កើតអង្គការសហប្រជាជាតិ» ។

ប្រមុខរដ្ឋនៃប្រទេសទាំងពីរបាន ធ្វើជាសក្ខីភាពនៃការផ្លាស់ប្តូរឯកសារ សហប្រតិបត្តិការរវាងក្រសួងពាក់ព័ន្ធនៃប្រទេសទាំងពីរ បានបំពេញបន្ថែមកម្លាំងចលករថ្មី ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងរុស្ស៊ី។

លោកបានបន្តថា យើងគួរប្រកាន់ខ្ជាប់នូវមិត្តភាពជាយូរអង្វែង ធ្វើជាមិត្តដែកថែប មិត្តពិតប្រាកដ គួរប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ធ្វើជាដៃគូល្អ គួរប្រកាន់ខ្ជាប់នូវសច្ចយុត្តិធម៌ ធ្វើជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ គួរជួយគ្នាទៅវិញទៅមក ធ្វើជាអ្នកដឹកនាំអភិបាលកិច្ចសកល។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏ច្របូកច្របល់ ប្រទេសទាំងពីរចិននិងរុស្ស៊ីគួរប្រកាន់ខ្ជាប់ នូវស្មារតីធ្វើជាប្រទេសជិតខាងដ៏ល្អជារៀងរហូត ធ្វើកិច្ចសហការនិងសម្របសម្រួល ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការដែល ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ លើកកម្ពស់ទំនាក់ទំនងរវាងចិននិងរុស្ស៊ី ដោយគ្រប់ជ្រុងជ្រោយ ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើន ដល់សន្តិភាពនិងសន្តិសុខពិភពលោក ក៏ដូចជាផ្តល់កម្លាំងចលករកាន់តែខ្លាំង ដល់ការអភិវឌ្ឍនិងវិបុលភាពសកល៕

To Top