កាលពីថ្ងៃទី ៨ ឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា និង ផ្លាស់ប្តូរឯកសារសហប្រតិបត្តិការនៅវិមានក្រឹមឡាំង ទីក្រុងម៉ូស្គូ ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួង ឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានតំណាងឱ្យរដ្ឋបាលជាតិភាពយន្តចិន ធ្វើការផ្លាស់ប្តូរឯកសារ ស្តីពី”ផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការ ផ្នែកផលិតភាពយន្តរវាងរដ្ឋបាលជាតិ ភាពយន្តនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងវប្បធម៌ នៃសហព័ន្ធរុស្ស៊ីមុនឆ្នាំ ២០៣០” ជាមួយលោកស្រីLyova រដ្ឋមន្ត្រីក្រសួងវប្បធម៌រុស្ស៊ី ។
សូមបញ្ជាក់ថា ឯកសារនេះបង្ហាញពីផែនការស្តីពីការជំរុញគម្រោងសហការផលិតភាពយន្តរវាងប្រទេសទាំងពីរ ការនាំចូលខ្សែភាពយន្តរបស់គូភាគី និងការរៀបចំមហោស្រពនិងពិព័រណ៍ភាពយន្តទៅវិញទៅមក៕
