ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡេីងដោយជនជាតិចិន បើកបុកចូលដល់ក្នុងផ្ទះពលរដ្ឋ ចំណុចក្រុម១៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បង្កការខូចខាតទាំងផ្ទះនិងសម្ភារៈ ខណៈម្ចាស់ផ្ទះសំណូមពរអជ្ញា ជួយដោះស្រាយ រកខុសត្រូវ ឱ្យសមស្របតាមផ្លូវច្បាប់ ។
យោងតាមប្រជាពលរដ្ឋម្នាក់ ឈ្មោះ ជា សុីនឿន មានទីលំនៅក្រុម១៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានឱ្យដឹងថា កាលពីយប់ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងជាង ៤ទាបភ្លឺ មានរថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន បើកបុកចូលមកដល់ក្នុងផ្ទះរបស់ខ្លួន បណ្តាលឱ្យទាំងរថយន្ត និថផ្ទះរងការខូតខាតធ្ងន់ធ្ងរ រួមនឹងសំភារៈក្នុងផ្ទះមួយចំនួនទៀត ។
ក្រោយកេីតហេតុម្ចាស់ផ្ទះជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹងផ្លូវការ ទៅអជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយដោះស្រាយតាមផ្លូវច្បាប់។
ក្នុងនោះម្ចាស់ផ្ទះជនរងគ្រោះ បានសំណូមពរទៅកាន់អជ្ញាធរមានសមត្ថកិច្ច មេត្តាជួយដោះស្រាយ រកខុសត្រូវសមស្របតាមផ្លូវច្បាប់ជូនខ្លួនផង៕











