បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTការចរចាសន្តិភាព ជាមួយអ៊ុយក្រែនគួរតែពិចារណា ទាំងការពិតបច្ចុប្បន្ននៅលើការចរចា ផ្ទាល់និងមូលដ្ឋាន ដែលបានដាក់ក្នុងអំឡុង កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ឆ្នាំ២០២២ ។
ការលើកឡើងនេះបើយោង តាមជំនួយការ របស់ប្រធានាធិបតីរុស្ស៊ីលោក Yury Ushakovដោយក្នុងនោះ
លោកបានធ្វើការកត់សម្គាល់ដែរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្តល់ឱកាសដល់ទីក្រុងគៀវ ដើម្បីបន្តកិច្ចចរចាដោយផ្ទាល់ ដោយគ្មានលក្ខខណ្ឌជាមុន។
គួរឲ្យដឹងដែរថាសេចក្តីថ្លែងការ ដែលធ្វើឡើង កាលពីព្រឹកថ្ងៃអាទិត្យ លោកPutinបានស្នើឲ្យមានកិច្ចចរចាថ្មី មួយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល។
លោកUshakov បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ១របស់រុស្ស៊ីថា រាល់កិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន គួរតែគិតគូរពីចំណុច ដែលត្រូវបានដោះស្រាយដោយភាគីក្នុងអំឡុងពេលការចរចាឆ្នាំ ២០២២ដែលក្រុងគៀវ បានដើរចេញជាឯកតោភាគីហើយ លោកបានបន្ថែមថា ស្ថានភាពជាក់ស្តែង នៅលើតុចរចា គួរតែជាក់ស្តែងនិង ត្រូវបានពិចារណាផងដែរ។
កាលពីថ្ងៃអាទិត្យផងដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា គោលបំណង នៃការចរចាគឺច្បាស់ណាស់ ដើម្បីលុបបំបាត់មូលហេតុ នៃជម្លោះ និងដើម្បីការពារផល ប្រយោជន៍របស់រុស្ស៊ី។ លោកបានបន្ត ផ្តល់យោបល់ថា អ៊ុយក្រែន ពិតជា មិនឯករាជ្យទេ ហើយភាគច្រើន អាស្រ័យ លើការសម្រេចចិត្ត របស់អ្នកគាំទ្រ លោកខាងលិចប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី
