បណ្តាញទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណិត ៣១០០៤ នាក់នៃប្រទសចំនួន ៤១ ជុំវិញពិភពលោក ។ តាមលទ្ធផល នៃការស្ទង់មតិ បានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ ជុំវិញពិភពលោក ៥១,៨ % បានសម្គាល់ថា ទទួលបានផលប្រយោជន៍ កាន់តែច្រើនក្នុងការ ធ្វើពាណិជ្ជកម្ម ជាមួយប្រទេសចិន អ្នកផ្តល់បទសម្ភាសន៍ នៃអឺរ៉ុប ៤៨,១ % បានសម្គាល់ថា រដ្ឋបាលថ្មី របស់សហ រដ្ឋអាមេរិក មិនគួរ ឱ្យទុកចិត្តបាន ។ អ្នកផ្តល់បទសម្ភាសន៍ជុំវិញ ពិភពលោក ៦២,៩ % បានរិះគន់គោល នយោបាយ ជាតិនិងអន្តរជាតិ របស់សហរដ្ឋអាមេរិក ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់ នៃប្រទេសដទៃទៀត ។ លើសពីនេះទៀត អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៧៥,៥ % បានសម្គាល់ថា ការគំរាមកំហែងផ្នែកសេដ្ឋកិច្ចបានក្លាយជា “ស្តង់ដារ” នៃ “អាមេរិកជាអាទិភាព ។ អ្នកផ្តល់បទសម្ភាសន៍ ៤៧,៦ % បានរិះគន់ចំពោះសហរដ្ឋអាមេរិកដែលប្រើបញ្ហាពន្ធគយដើម្បីពន្លឿន “ការផ្តាច់ទំនាក់ទំនង និងផ្តាច់ខ្សែសង្វាក់” និងបានប៉ះពាល់ដល់សដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ។
នៅក្នុងការស្ទង់មតិអំពីការប្រៀបធៀប ចំពោះឥទ្ធិពលអន្តរជាតិ របស់ចិន និងសហរដ្ឋអាមេរិក អ្នកផ្តល់បទសម្ភាសន៍ជុំវិញ ពិភពលោក ៥១,៨ % បានសម្គាល់ថា ពួកគេទទួលបានផល ប្រយោជន៍កាន់តែច្រើន ក្នុងការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសចិន ខណៈដែលមានតែ ១៩,៤ % ប៉ុណ្ណោះសម្គាល់ថា ទទួលបានផលប្រយោជន៍ កាន់តែច្រើនក្នុងការ ធ្វើពាណិជ្ជកម្ម ជាមួយអាមេរិក ។ អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៣៥,៨ %ផ្សេងទៀតរំពឹង ទុកថា ធ្វើកិច្ចសហការជាមួយប្រទេសចិន ខណៈពេលដែលមានចំនួន ២៧,៤% ជ្រើសរើសសហរដ្ឋអាមេរិក ។
អ្នកផ្តល់បទសម្ភាសន៍ជុំវិញ ពិភពលោក ៣៥,៧ % បានសម្គាល់ថា ប្រទេសចិន បានដើរតួនាទីយ៉ាង សកម្មដើម្បីរ៉ាប់រង ទំនួលខុសត្រូវ របស់ប្រទេសធំលើពិភពលោក ខណៈដែលមានចំនួន ២៦,៧% ជ្រើសរើសសហរដ្ឋអាមេរិក៕
