បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុង ប្រទេសតួគី នៅថ្ងៃព្រហស្បតិ៍។
យ៉ាងណាក្តៅមេដឹកនាំអ៊ុយក្រែនរូប នេះបានដាក់លក្ខខណ្ឌថាទីក្រុងម៉ូស្គូ ចាំបាច់ត្រូវយល់ព្រមជាលើកដំបូង ចំពោះបទឈប់បាញ់ជាមុនសិន ។ សេចក្តីថ្លែងការណ៍របស់គាត់បានឆ្លើយតប ទៅនឹងសំណើរបស់រុស្ស៊ីក្នុងការចាប់ផ្តើម ការចរចាសន្តិភាពដោយ គ្មានលក្ខខណ្ឌជាមុន។
លោកZelensky បានសរសេរនៅក្នុងការ បង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យថា ៖ខ្ញុំនឹងរង់ចាំលោក Putin នៅប្រទេសតួគីនៅថ្ងៃព្រហស្បតិ៍។ លោកនៅតែរក្សាថា ក្រុងកៀវរង់ចាំបទឈប់បាញ់ពេញលេញ និងយូរអង្វែង ចាប់ពីថ្ងៃស្អែក ដើម្បីផ្តល់មូលដ្ឋានចាំបាច់សម្រាប់ការទូត។ មេដឹកនាំអ៊ុយក្រែនក៏បានបញ្ជាក់ផងដែរថា លោករំពឹងថាក្រុងមូស្គូនឹងមិនរកលេសទៀតទេសម្រាប់លើកនេះ។
មេដឹកនាំរុស្ស៊ីបាននិយាយ នៅពេលនោះថា កាលពីថ្ងៃសៅរ៍ បានធ្វើការថ្លែងការណ៍ និង បានផ្តល់ឱកាសឱ្យទីក្រុងគៀវ ក្នុងការចាប់ផ្តើមការចរចា ដោយផ្ទាល់ឡើងវិញ នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលវាគឺជាកិច្ចចរចា ដែលខ្លួនបានដើរចេញ ជាឯកតោភាគីនៅឆ្នាំ ២០២២។
គួរឲ្យដឹងដែរថាប្រទេសរុស្ស៊ី បានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនបានត្រៀមខ្លួន សម្រាប់ការចរចាសន្តិភាពនៅពេលណាក៏បាន ។ រុស្សីក៏បានរក្សាផងដែរថា ខ្លួនកំពុងស្វែងរកដំណោះ ស្រាយយូរអង្វែង ចំពោះជម្លោះជាជាងការ បណ្ដោះអាសន្នប៉ុន្តែបានប្រឆាំងទៅនឹងការទាមទារបទឈប់បាញ់រយៈពេល៣០ថ្ងៃរបស់ទីក្រុងគៀវ ដោយហេតុផលថាអ៊ុយក្រែន នឹងប្រើវាដើម្បីរៀបចំ និងប្រមូលផ្តុំយោធា របស់ខ្លួនឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី
