កំពង់ស្ពឺ: រថយន្តបុកម៉ូតូពីក្រោយបណ្តាល ឲ្យស្លាប់ម្នាក់ពេលបញ្ជូន ទៅមន្ទីរពេទ្យ អ្នករួមដំណើររងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ ៤៨-៤៩ ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាក NISSAN ពណ៍ ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 3A 8556 បើកបរទិសដៅពីកើតទៅលិច អ្នកបើកបរឈ្មោះ មន រ៉ា ភេទប្រុស អាយុ ២៣ នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។

ពេលបើកមកដល់ចំណុចខាងលើបានបុកម៉ូតូ មួយ គ្រឿង ម៉ាកហុងដា វេវ ពណ៍ ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q 6593 អ្នកបើកបរមានឈ្មោះ ចាន់ មុំ ភេទស្រីអាយុ ៤៨ឆ្នាំ(ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ)រស់ នៅភូមិខ្ទុំក្រាំង ក្រុងច្បារមន ខេត្តកំពង់ស្ពឺអ្នករួមដំណើ ឈ្មោះ ផាន ចាន់ វាសនា ភេទប្រុស អាយុ ១៣ ឆ្នាំរងរបួសស្រាលនៅភូមិជាមួយគ្នា ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រីជំនាញ បានធ្វើការវាស់វែង និងបានប្រគល់វត្ថុតាង ជូនការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកយកទៅរក្សារទុក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ:សុខសុភ័ណ្ឌ រូបថតសមត្ថកិច្ច
