បរទេស៖ អ្នកចរចានាំមុខគេរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន បានលើកទឹកចិត្ត “ផលិតភាពដ៏ច្រើន” ក្នុងការដោះស្រាយភាពខុសគ្នារវាង មហាអំណាចសេដ្ឋកិច្ចឈានមុខគេទាំងពីរ បន្ទាប់ពីក្រុមមន្ត្រីបានបើកការចរចា ពីរថ្ងៃនៅក្នុងប្រទេសស្វីស បន្ទាប់ពីប្រធានាធិបតី Donald Trump បានដាក់ពន្ធដ៏ចោត ហើយទីក្រុងប៉េកាំងបានសងសឹក។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃអាទិត្យថា មាន “វឌ្ឍនភាពច្រើន” នៅក្នុងសម័យប្រជុំចុងសប្តាហ៍ ប៉ុន្តែបានផ្តល់ព័ត៌មានមិនច្បាស់លាស់ អំពីអ្វីដែលការចរចាមានពាក់ព័ន្ធ។ លោកបាននិយាយថា ព័ត៌មានលម្អិតបន្ថែមទៀតនឹងមាន នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទ។

តំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer បានលើកឡើងថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ លោក និងលោក Bessent បាននិយាយទៅកាន់អ្នកសារព័ត៌មានយ៉ាងខ្លី នៅពេលដែលកិច្ចពិភាក្សាបានបិទបញ្ចប់នៅវីឡាដ៏សក្តិសម ដែលបម្រើជាលំនៅដ្ឋានរបស់ឯកអគ្គរដ្ឋទូតស្វីស ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប៉ុន្តែមិនមានការសួរសំណួរនោះទេ។
លោក Greer បាននិយាយថា “វាសំខាន់ណាស់ក្នុងការស្វែងយល់ថាតើ យើងអាចឈានដល់ការព្រមព្រៀងគ្នាបានលឿនប៉ុណ្ណា ដែលឆ្លុះបញ្ចាំងថា ប្រហែលជាភាពខុសគ្នាមិនធំដូចការគិតទេ”។ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា អាទិភាពកំពូលរបស់លោក Trump មានន័យថា ការបិទឱនភាពពាណិជ្ជកម្មរបស់ សហរដ្ឋអាមេរិកជាមួយប្រទេសចិន ដែលបានកើនឡើងដល់ 263 ពាន់លានដុល្លារកាលពីឆ្នាំមុន៕
ប្រែសម្រួលៈ ណៃ តុលា
