ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃ១២ ឧសភានេះ បានបដិសេធចំពោះសំណើសុំស្តារនីតិសម្បទាឡើងវិញ (សុំសិទ្ធិធ្វើនយោបាយ) របស់លោក រ៉ុង ឈុន ។ នេះបើតាមការចុះផ្សាយ របស់អង្គការលីកាដូ។
ការបដិសេធចំពោះសំណើរបស់លោក រ៉ុង ឈុនដែលជាទីប្រឹក្សាគណបក្សកម្លាំងជាតិកម្ពុជា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃ៥ ឧសភា បានបើកសវនាការសម្រេចផ្តន្ទាទោស លោកដាក់ពន្ធនាគារ៤ឆ្នាំ និងដកហូតសិទ្ធិនយោបាយ និងឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍ ពាក់ព័ន្ធការបញ្ចេញមតិមិនពិតទាក់ទងនឹង ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
