បន្ទាយមានជ័យ៖ ក្រោយពីមានភ្លៀងធ្លាប់យ៉ាងខ្លាំងបន្តគ្នារយះពេល៣ថ្ងៃ គឺថ្ងៃទី១០.១១.១២ ខែឧសភា ឆ្នាំ២០២៥ បានបណ្ដាលឱ្យ លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង ហេដ្ឋារចនាសម្ព័ន្ធ អាគាររដ្ឋបាល សាលារៀនជាច្រើនខ្នង ផ្លូវសំខាន់ៗជាច្រើនខ្សែ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានជនលិច ដោយជំនន់ទឹកភ្លៀង។

នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ំុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ លោក លោកស្រី មកពីមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ អភិបាលក្រុងប៉ោយប៉ែត លោកចៅសង្កាត់ប៉ោយប៉ែត ចៅសង្កាត់អូរជ្រៅ និងមេភូមិជាច្រើនរូប បើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរកដំណោះស្រាយ ជួយបញ្ចៀសទឹកចេញពីតំបន់កំពុងរកការជនលិចខ្លាំងជូនប្រជាពលរដ្ឋ។

លទ្ធផលចំពោះមុខ រដ្ឋបាលក្រុងប៉ោយប៉ែត នឹងសង្កាត់ពាក់ព័ន្ធ បានរៀបចំប្រព័ន្ធលូរំដោះទឹកបន្ទាន់ ចំនួន៣ខ្សែ។ ដោយខ្សែរទី១ ចាប់ពីចំណុចផ្លូវអង់តែន០១៦ សាលាព្រហ្មនិមិត្ត ឆ្ពោះមកផ្លូវជាតិលេខ៥, ខ្សែរទី២ ផ្លូវផ្សារត្រី ឆ្ពោះមកផ្លូវជាតិលេខ៥ ទល់មុខសុធារ៉ាប្តូប្រាក់, ខ្សែរទី៣ ផ្លូវវត្តថ្មី ឆ្ពោះមកផ្លូវជាតិលេខ៥។ ពេលនេះអាជ្ញាធរបាននាំយកអេស្កាវ៉ូទ័រ(គ្រឿងចក្រ)មកកាយប្រឡាយបើកមុខទឹកដើម្បីរំដោះនិងបញ្ចៀសទឹកពីតំបន់ដែលកំពុងលិចលុងហើយ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១០,១១ ខែឧសភា ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យក្រុងប៉ោយប៉ែត ស្ទះប្រព័ន្ធលូទឹក បណ្ដាលឱ្យមានការជន់លិចលេីផ្លូវធ្វេីដំណេីរជាច្រើនខ្សែ និងផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនខ្នង៕



