បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្កើនការរិះគន់ទៅលើសហភាពអឺរ៉ុបដោយដាក់ស្លាក ឬហៅអឺរ៉ុប ថា “អាក្រក់ជាងប្រទេសចិន” ទាក់ទងនឹងការអនុវត្តពាណិជ្ជកម្ម។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅដើមខែមេសា ទីក្រុងវ៉ាស៊ីនតោនបានដាក់ពន្ធគយ 20% លើទំនិញទាំងអស់របស់សហភាពអឺរ៉ុប និងពន្ធ 25% លើការនាំចូលរថយន្ត និងលោហៈទាំងអស់ ។ ខណៈពេលដែលក្រោយមក លោក Trump បានប្រកាសពីការបន្ធូរបន្ថយរយៈពេល ៩០ ថ្ងៃលើពន្ធលើពាណិជ្ជកម្មភាគច្រើន, ពន្ធលើមូលដ្ឋាន 10% និងពន្ធ 25% ដែលបានរៀបរាប់ខាងលើ នៅតែជាធរមានរហូតដល់កិច្ចព្រមព្រៀង មួយត្រូវបានសម្រេច។
លោក Trump បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មួយនៅឯសេតវិមានកាលពីថ្ងៃចន្ទថា “សហភាពអឺរ៉ុបគឺ នៅក្នុងវិធីជាច្រើន ដែលអាក្រក់ជាងប្រទេសចិន” ។
លោកប្រធានាធិបតីបានអះអាងថា “ពួកគេបានប្រព្រឹត្តិ ចំពោះយើងដោយអយុត្តិធម៌។ ពួកគេលក់រថយន្តឱ្យយើង ១៣ លានគ្រឿង ចំណែកយើង មិនបានលក់ឱ្យអឺរ៉ុបទេ។ ពួកគេលក់ផលិតផលកសិកម្មឲ្យយើង ប៉ុន្តែយើងលក់ផលិតផល កសិកម្មឱ្យអឺរ៉ុបវិញ ស្ទើរតែគ្មាន” ដោយបន្ថែមថាទីក្រុងព្រុចសែលបាននឹងកំពុង “ប្តឹងក្រុមហ៊ុនរបស់យើងទាំងអស់… Apple, Google, Meta” ។
មេដឹកនាំអាមេរិកបានព្យាករណ៍ថា សហភាពអឺរ៉ុបនឹង “ធ្លាក់ចុះច្រើន” ចាប់តាំងពីសហរដ្ឋអាមេរិកកាន់ “សន្លឹកបៀទាំងអស់” ៕
ប្រែសម្រួលៈ ណៃ តុលា
