ព័ត៌មានអន្តរជាតិ

លោក Putin ប្រកាសអំពីលក្ខខណ្ឌទាំងឡាយ សម្រាប់ក្រុមហ៊ុនលោកខាងលិច ដើម្បីអាចវិលត្រឡប់ទីផ្សាររុស្សីវិញ

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ ក្រុមហ៊ុនលោកខាងលិចមួយចំនួន ដែលបានចាកចេញពីទីផ្សាររបស់ខ្លួន បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែន ដរាបណាក្រុមហ៊ុននេះបម្រើ ផលប្រយោជន៍សេដ្ឋកិច្ចរបស់ទីក្រុងមូស្គូ។

ត្រលប់ទៅវិញកាលពីឆ្នាំ២០២២ ក្រុមហ៊ុនអាមេរិក អឺរ៉ុប និងអាស៊ីជាច្រើនបានដកខ្លួនចេញពីប្រទេសរុស្ស៊ី ដោយលើកឡើងពីបញ្ហាផ្គត់ផ្គង់ ដែលកើតឡើងដោយទណ្ឌកម្មរបស់លោកខាងលិច ដែលកំពុងដាក់លើទីក្រុងមូស្គូ ក៏ដូចជាការភ័យខ្លាចនៃទណ្ឌកម្មបន្ទាប់បន្សំ ឬទំនាក់ទំនងសាធារណៈផង។

ថ្លែងក្នុងជំនួបជាមួយមេដឹកនាំ ធុរកិច្ចរុស្ស៊ីកាលពីថ្ងៃអង្គារ លោក Putin បាននិយាយថា៖យើងត្រូវពិនិត្យមើលថាតើ ក្រុមហ៊ុនទាំងនេះ មានអាកប្បកិរិយាបែបណា។ លោកក៏បាននិយាយដែរថា អ្នកដែលបានបង្ហាញអកប្បកិរិយា ឈ្លើយ ប្រមាថមកលើប្រទេសរុស្សីនាពេលកន្លងមក គួរតែត្រូវបានបដិសេធសិទ្ធិ ក្នុងការចូលទីផ្សាររុស្ស៊ីឡើងវិញ។

មេដឹកនាំរុស្សីរូបនេះបានបញ្ចេញមតិទៀតផងដែរ ប្រសិនបើមានការការសុំទោសបែបសាមញ្ញៗ ពីក្រុមហ៊ុនផ្សេងទៀតនឹងគ្រប់គ្រាន់ ប្រធានាធិបតីរុស្ស៊ីបានឆ្លើយតបថា ៖ទេ នេះច្បាស់ណាស់មិនគ្រប់គ្រាន់ទេ។ លោកបានពន្យល់ថា នាយកប្រតិបត្តិធុរកិច្ចលោកខាងលិច ដ៏ឈ្លាសវៃណាស់ហើយពួកគេនឹងធ្វើការសុំទោស ប៉ុណ្ណោះប្រសិនបើពួកគេចាប់អារម្មណ៍ ក្នុងការវិលត្រឡប់ទៅកាន់ទីផ្សាររុស្ស៊ីវិញ។

ប៉ុន្តែយ៉ាងណាក្តីលោក Putin បាននិយាយថា៖ ការសុំទោសទាំងនេះគឺមិនទាន់គ្រប់គ្រាន់ទេ។ យើងត្រូវតែពិចារណាលើបញ្ហាទាំងអស់នេះ តាមទស្សនៈជាក់ស្តែង ។

គួរឲ្យដឹងដែរថាកាលពីខែមីនា លោក Putin បានបញ្ជាឱ្យរដ្ឋាភិបាលរុស្ស៊ីរៀបចំច្បាប់តឹងរ៉ឹង ច្បាស់លាស់សម្រាប់ក្រុមហ៊ុនលោកខាងលិច ដែលកំពុងស្វែងរកការវិលត្រឡប់ ទៅកាន់ទីផ្សាររបស់ប្រទេស ដែលនឹងផ្តល់អាទិភាពដល់ការការពារ គ្រប់គ្រាន់នៃអាជីវកម្មក្នុងស្រុក៕

ប្រែសម្រួល៖ ស៊ុន លី

To Top