យេរ៉ូសាឡឹម៖ សេវាកម្មការងារនៅអ៊ីស្រាអែលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកគ្មានការងារធ្វើថ្មីនៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ ផ្តើមមានវិបត្តិជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសបាន ឈានដល់ចំនួន ១,០១១.២០៥ នាក់។
តួលេខនេះរាប់បញ្ចូលទាំងអ្នកអត់ការងារធ្វើថ្មី ទាំងអស់ដែលត្រូវបានបន្ថែមចាប់តាំងពីថ្ងៃទី០១ ខែមីនា រយៈពេល ៣ថ្ងៃបន្ទាប់ពីមាន ករណីឆ្លងវីរុសកូវីដ-១៩ ដំបូងគេត្រូវបានរកឃើញនៅ ក្នុងប្រទេសអ៊ីស្រាអែល។
កាលពីថ្ងៃអាទិត្យមានមនុស្ស ១១,៩៣០ នាក់បានដាក់ពាក្យសុំអត្ថប្រយោជន៍ ឥតការងារធ្វើដែល ជាចំនួនអ្នកដាក់ពាក្យសុំប្រចាំថ្ងៃខ្ពស់ បំផុតចាប់ តាំងពីថ្ងៃទី០៥ ខែមេសា។
ភាគច្រើននៃអ្នកអត់ការងារធ្វើថ្មី (៨៧,៩ ភាគរយ) ត្រូវបានគេដាក់នៅលើបញ្ជី ដែលមិនបានបង់ប្រាក់ ចាប់តាំងពីថ្ងៃទី០១ ខែមីនា ខណៈពេលដែល ៧,២៥ ភាគរយត្រូវបានបញ្ឈប់នៅក្នុងរយៈពេលនេះ ហើយអ្នកដែលនៅសល់បានឈប់ ឬមិនបានដាក់ពាក្យសុំអត្ថប្រយោជន៍៕
ដោយ ឈូក បូរ៉ា