បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងនិងក្រុមកាងារ សាខាកាកបាទក្រហមកម្ពុជាខេត្ត មានការចូលរួមពីលោក ស្រេង សុផល អភិបាល ក្រុង កងកម្លាំង បាននាំយកអំណោយ និងថវិកាចូលរួមរំលែកទុក្ខ គ្រួសារសព២នាក់ប្តីប្រពន្ធ ដែលបានស្លាប់បាត់បងជីវិត ក្នុងជួបឧបទ្ទវហេតុដួលរលំអគារ ក្នុងគ្រោះរញ្ជួយ ដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥កន្លទៅ

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី សម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុតក្នុងចិត្តជាអនេកប្បការចំពោះដំណឹងដ៏ក្រៀមក្រំ និងសម្តែងនូវសមានទុក្ខ ជាមួយក្រុមគ្រួសារនៃសព ចំពោះការទទួលមរណភាព របស់លោក សាន់ សឿន និងលោកស្រី សុខ គឹមសី ដែលបានទទួលមរណភាព កាលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី រលំបាក់អគារ នៅប្រទេសថៃ។
លោកនិងក្រុមការងារ ក៏បានឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធលោក សាន់ សឿន និងលោកស្រី សុខ គឹមសី បានសោយសុខក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។

នាឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ លោក អ៊ុំ រាត្រី ក៏បានចូលបច្ច័យបុណ្យសព ចំនួន២លានរៀល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចំនួន២លានរៀល រួមនឹងអង្ករ គ្រឿងឧបភោគបរិភោគមួយចំនួនទៀតផង។ បច្ចុប្បន្ន សពត្រូវបានធ្វេីបុណ្យនៅគេហដ្ឋាន ស្ថិតនៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕
