ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី​ សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក

ភ្នំពេញ​ ៖ នាថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្ម ការងារចរចា លើកិច្ចព្រមព្រៀងបដិការ នៅសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពីភាក្សាការងារជាមួយ លោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភា សហរដ្ឋអាម៉េរិក ។

ដោយមានការចូលរួមផងដែរពី លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ ។

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ៕

To Top