ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ Carol Miller សមាជិកសភាសហរដ្ឋអាមេរិក

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅក្នុងតំបន់) ឆ្លៀតក្នុងឱកាសបំពេញ បេសកកម្មការងារចរចា លើកិច្ចព្រមព្រៀងបដិការ នៅសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមជាមួយ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និង ប្រទេសម៉ិចស៊ិចកូ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាម៉េរិក។

ជំនួបនាឱកាសនេះរៀបចំឡើង ដើម្បីពិភាក្សាពិនិត្យលទ្ធភាពរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាព ពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគ ពីអាម៉េរិកមកបណ្តាក់ ទុននៅកម្ពុជាបន្ថែមទៀត៕

To Top