កំពង់ធំ: នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនចាស់ជរា ជនពិការភ្នែក និងប្រជាពលរដ្ឋដែលមានជំងឺនិងមានជីវភាពលំបាកខ្វះខាត នៅតាមផ្ទះបណ្តែតទឹក ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដេីម្បីសម្រួលដល់ការធ្វើដំណើររបស់ជនពិការភ្នែក និងចាស់ជរា អ្នកមានជំងឺប្រចាំកាយ ។ ក្រុមការងារបានបន្តដឹកជញ្ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគាត់នៅ តាមផ្ទះបណ្តែតទឹក ដេីម្បីដោះស្រាយ ការលំបាកខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ របស់ពួកគាត់បានរយៈពេលពេលផងដែរ ។

លោកយាយ លោកតាជាជនពិការភ្នែក និងបងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺប្រចាំកាយ និងមានជីវភាពលំបាកខ្វះខាត មានសេចក្តីរំភើបរីករាយ រកអ្វីមកប្រៀបផ្ទឹមពុំបាន ដែលបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់តាំងកងកម្លាំងកងទ័ព នាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគមកឧបត្ថម្ភជូនពួកគាត់នៅពេល ដែលកំពុងមានការខ្វះខាតនេះ និងបានសូមគោរពជូនពរសម្តេច និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្ដមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយសំនៀង

