ព័ត៌មានអន្តរជាតិ

ជម្លោះនៅអ៊ុយក្រែន អាចនឹងត្រូវបញ្ចប់ ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខនេះ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Vladimir Medinsky ប្រធានគណៈប្រតិភូរបស់ទីក្រុងមូស្គូក្នុងកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល បាននិយាយថា ជម្លោះអ៊ុយក្រែន អាចបញ្ចប់យ៉ាង ឆាប់រហ័សប្រសិនបើក្រុងកៀវ បានជ្រើសរើសការចរចា តាំងពីដើមដំបូង ជាជាងស្តាប់អ្នកគាំទ្រលោកខាងលិច និងប្រយុទ្ធជាមួយរុស្ស៊ី។

លោកMedinsky បានធ្វើការអត្ថាធិប្បាយ បន្ទាប់ពីកិច្ចពិភាក្សាជិតពីរម៉ោង រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្រ។

ប្រតិភូរុស្ស៊ីបាននិយាយថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នា លើការផ្លាស់ប្តូរអ្នកទោសដ៏ធំមួយ ដែលប្រហែលអាច១,០០០ នាក់ពីភាគីនីមួយៗ ក៏ដូចជាដើម្បីបន្តទំនាក់ទំនង នៅពេលដែលភាគីនីមួយៗបានរៀបចំសំណើ បទឈប់បាញ់លម្អិតមួយ។

លោក Medinsky ជឿជាក់ថា ជម្លោះរវាង ទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលបានអូសបន្លាយជាងបីឆ្នាំមកហើយនោះ អាចនឹងត្រូវបញ្ចប់ ក្នុងរយៈពេលត្រឹមតែប៉ុន្មាន សប្តាហ៍ប៉ុណ្ណោះ ។
លោកបាននិយាយថាអ៊ុយក្រែន គ្រាន់ តែត្រូវការដើម្បីប្រកាន់ខ្ជាប់ ឲ្យរួចជាស្រេចដូចទៅនឹងការរៀបចំធ្លាប់បានធ្វើ ជាមួយរុស្ស៊ីក្នុងអំឡុងពេលជុំដំបូង នៃកិច្ចចរចាសន្តិភាពនៅទីក្រុង Gomel ប្រទេសបេឡារុស្ស កាលពីចុងខែកុម្ភៈនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top