បរទេស៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទៅកាន់ប្រទេសកាតា គឺឈានដល់ការចាប់ផ្តើមហោះហើរ។ ដូចអារ៉ាប៊ីសាអូឌីតមួយថ្ងៃមុននេះ ប្រទេសកាតាមិនធុញទ្រាន់នឹងការរង់ចាំលោក Trump ចុះចតមុនពេលចេញដំណើរដើម្បីទាក់ទាញគាត់ជាមួយនឹងការអមដំណើរយន្តហោះចម្បាំង F-16។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅពេលដែលលោក Trump បានហោះហើរទៅកាន់ទីក្រុង Riyadh កាលពីថ្ងៃអង្គារ ហើយបន្ទាប់មកទៅកាន់ទីក្រុង Doha នៅថ្ងៃពុធ ជាផ្នែកនៃការធ្វើដំណើរនៅមជ្ឈិមបូព៌ារបស់ គាត់បានទទួលការអមដំណើរពីយន្តហោះចម្បាំង F-15 របស់ប្រទេសនីមួយៗ ដែលជាទេសភាពដ៏កម្រ។
មន្ត្រីសេតវិមានគឺលោកស្រី Margo Martin បានបង្ហោះវីដេអូនៃការអមដំណើរនេះ តាមអ៊ីនធឺណិត។
លោកស្រីបានសរសេរបង្ហោះ កាលពីថ្ងៃអង្គារថា “យន្តហោះ F-15 របស់អារ៉ាប៊ីសាអូឌីត ផ្តល់ការអមដំណើរកិត្តិយសសម្រាប់ Air Force One!” ។ កងទ័ពអាកាសអារ៉ាប៊ីសាអូឌីត មានកងយន្តហោះ F-15 ផលិតដោយអាមេរិកធំជាងគេក្នុងពិភពលោក បន្ទាប់ពីទ័ពអាកាសអាមេរិក។
បន្ទាប់មកនៅថ្ងៃពុធ លោកស្រី Martin បានបង្ហោះថា “ទិដ្ឋភាពហោះហើរទៅកាតា !!!” លោកស្រីថែមទាំងបានថតអាកាសយានិកកាតាម្នាក់ ដែលកំពុងអង្គុយនៅកៅអីខាងក្រោយរបស់ F-15 ដោយផ្តល់ការពេញចិត្តដោយថតរូបយន្តហោះ Air Force One ៕
ប្រែសម្រួលៈ ណៃ តុលា
