ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន រិះគន់​សុន្ទរកថារបស់លោក ត្រាំ ស្ដីបីតំបន់ហ្គាហ្សា ថា​ជា​ការ​បង្កហេតុ និងខ្វះ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សន្តិភាព

Xinhua

ហ្គាហ្សា៖ សុន្ទរកថានាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្តីពីជម្លោះនៅតំបន់ហ្គាហ្សា បានបញ្ឆេះការរិះគន់យ៉ាងខ្លាំងពីប៉ាឡេស្ទីន និងអ្នកវិភាគក្នុងតំបន់ ដែលថា សេចក្តីថ្លែងការណ៍របស់លោកឆ្លុះបញ្ចាំងពីឥរិយាបថបង្កហេតុ និងកង្វះការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះសន្តិភាព។

ក្នុងអំឡុងពេលតុមូលជាមួយមន្ត្រីកាតា នៅទីក្រុងដូហា ក្នុងសប្តាហ៍នេះ លោក ត្រាំ បានស្នើថា សហរដ្ឋអាមេរិកគួរតែយកតំបន់ហ្គាហ្សា និងរៀបចំអនាគតតំបន់នេះ។

លោក​បាន​ថ្លែងនៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​ថា​៖ «​ខ្ញុំ​គិត​ថា ខ្ញុំ​មាន​មោទនភាព ដែល​មាន​សហរដ្ឋ​អាមេរិក​មាន​វា យក​វា ធ្វើ​វា​ជា​តំបន់​សេរីភាព​»។  “អនុញ្ញាតឱ្យមានរឿងល្អខ្លះកើតឡើង ដាក់មនុស្សនៅក្នុងផ្ទះ ដែលជាកន្លែងដែលពួកគេអាចមានសុវត្ថិភាព ហើយក្រុមហាម៉ាស់ នឹងត្រូវដោះស្រាយ” ។

ការអត្ថាធិប្បាយនេះបានបង្កឱ្យមានការថ្កោលទោសភ្លាមៗនៅទូទាំងតំបន់ហ្គាហ្សា ដែលអ្នកស្រុកបានចាត់ទុកពួកគេថា ជាមនុស្សថ្លង់ និងជាតំណាងនៃគោលនយោបាយការបរទេស ដែលជំរុញដោយការគណនានយោបាយច្រើនជាងការព្រួយបារម្ភផ្នែកមនុស្សធម៌។

ពលរដ្ឋប៉ាឡេស្ទីនម្នាក់បានឲ្យដឹងថា “ពាក្យរបស់លោក ត្រាំ មានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយលោកហាក់បីដូចជាមានការព្រួយបារម្ភ ចំពោះការដាក់ពិន្ទុនយោបាយជាជាងការដោះស្រាយគ្រោះមហន្តរាយមនុស្សធម៌ ដែលកើតឡើងនៅទីនេះ” ។ 

លោកបានលើកឡើងថា “មនុស្សជាង ១០០នាក់ត្រូវបានសម្លាប់នៅភាគខាងជើងតំបន់ហ្គាហ្សា ថ្ងៃនេះ ហើយនៅតែមិនមានសកម្មភាពដ៏មានអត្ថន័យពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ឈប់វានោះទេ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top