ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និង E3 បើកកិច្ចចរចាកម្រិតខ្ពស់នៅទីក្រុងអ៊ីស្តង់ប៊ុល ស្តីពីកម្មវិធីនុយក្លេអ៊ែរ

xinhua

អ៊ីស្តង់ប៊ុល៖ អ៊ីរ៉ង់ និងមហាអំណាចអឺរ៉ុបទាំងបី គឺ បារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលហៅថា E3 បានបើកកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់នៅក្នុងការចរចាដោយប្រយោល ដែលកំពុងបន្តរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។

កិច្ចប្រជុំនេះធ្វើឡើងនៅស្ថានអគ្គកុងស៊ុលអ៊ីរ៉ង់ប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ហើយបានធ្វើឡើងនៅថ្នាក់អនុរដ្ឋមន្ត្រីការបរទេសនៅពីក្រោយទ្វារបិទទ្វារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បន្ទាប់ពីកិច្ចប្រជុំនេះ លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ បានសរសេរនៅលើបណ្ដាញសង្គម X ឲ្យដឹងថា ពួកគេបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីស្ថានភាពចុងក្រោយបំផុត ស្តីពីនុយក្លេអ៊ែរ និងការដាក់ទណ្ឌកម្ម ដែលលើកការចរចាដោយប្រយោល។

លោកបានបន្ថែមថា អ៊ីរ៉ង់ និង E3 បានប្តេជ្ញាចិត្ត “រក្សានិរន្តរភាព និងប្រើប្រាស់ការទូតឱ្យល្អបំផុត” ដោយកត់សម្គាល់ថា “យើងនឹងជួបគ្នាម្តងទៀតតាមការសមស្រប ដើម្បីបន្តការសន្ទនារបស់យើង” ។

លោកក៏បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជាបញ្ហាដែលមិនអាចចរចារបានសម្រាប់អ៊ីរ៉ង់ ដោយបានច្រានចោលរាល់លទ្ធភាពនៃការបញ្ឈប់ដំណើរការនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top