បរទេស៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីថា ប្រទេសលោកខាងលិចកំពុងព្យាយាមបង្កភាពតានតឹងរវាងឥណ្ឌា និងចិន ដោយការវាយតប់គ្នាទៅវិញទៅមក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lavrov ត្រូវបានគេដកស្រង់សម្តីកាលពីថ្ងៃព្រហស្បតិ៍ក្នុងកិច្ចប្រជុំនៃក្លឹបការទូត “វប្បធម៌គ្មានព្រំដែន” “សូមកត់សម្គាល់ពីការវិវត្តន៍នាពេលបច្ចុប្បន្ននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលលោកខាងលិចបានចាប់ផ្តើមហៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីផ្តល់គោលនយោបាយរបស់ខ្លួននូវការតម្រង់ទិសប្រឆាំងចិនយ៉ាងច្បាស់ ដោយរំពឹងថានឹងធ្វើឱ្យមិត្តភក្តិ និងអ្នកជិតខាងដ៏អស្ចារ្យរបស់យើងមានការប៉ះទង្គិចគ្នារវាងឥណ្ឌា និងចិន” ។
លោក Lavrov ក៏បានអះអាងដែរថា ប្រទេសលោកខាងលិចកំពុងព្យាយាមកាត់បន្ថយឥទ្ធិពលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងតំបន់ថែមទៀត។
អាស៊ានគឺជាក្រុមនៃប្រទេសចំនួនដប់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ប្រ៊ុយណេ មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងវៀតណាម ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខក្នុងចំណោមសមាជិករបស់ខ្លួន។
យោងតាមអ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះ គឺបណ្តាប្រទេសលោកខាងលិចកំពុងមិនយកចិត្តទុកដាក់ជាបណ្តើរៗនូវគោលការណ៍នៃការឯកភាពគ្នា ហើយផ្ទុយទៅវិញព្យាយាមបញ្ចុះបញ្ចូលរដ្ឋសមាជិកអាស៊ានមួយចំនួនឱ្យចូលរួមក្នុងសម្ព័ន្ធភាពប្រឈមមុខគ្នា ដូចជាក្រុមតូច និងក្រុមចម្រុះ ជាជាងទម្រង់បង្រួបបង្រួម៕
ប្រែសម្រួលៈ ណៃ តុលា
