ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ ខ្ជះខ្ជាយ​ប្រាក់រហូតដល់ ៧៧០​លាន​ដុល្លារ​ លើ​កិច្ចព្រមព្រៀង​ទិញអាវុធ​ក្លែងក្លាយ

RT News

បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែនបានចំណាយប្រាក់ខ្ជះខ្ជាយចំនួន ៧៧០ លានដុល្លារ សម្រាប់ការប៉ុនប៉ងទិញអាវុធពីប្រភពគួរឱ្យសង្ស័យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការស៊ើបអង្កេតរបស់កាសែត Financial Times គឺផ្អែកលើឯកសាររបស់តុលាការ ការលេចធ្លាយឯកសាររដ្ឋាភិបាល និងការសម្ភាសជាមួយមន្ត្រី បានផ្តល់ការមើលឃើញពីភាពច្របូកច្របល់របស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការទិញអាវុធ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។

កាសែតនេះបានសរសេរថា ជារឿយៗមន្ត្រីត្រូវចំណាយប្រាក់ “ចំនួនច្រើនជាមុនដល់ក្រុមហ៊ុនដែលមិនសូវស្គាល់សម្រាប់សម្ភារៈដែលរហូតមកដល់សព្វថ្ងៃនេះ មិនបានទទួលអាវុធ”។ កាសែតបានលើកឡើងពីឧទាហរណ៍នៃហាងលក់កាំភ្លើងដែលមិនរៀបរាប់លម្អិតនៅក្នុងរដ្ឋ Arizona ដែលម្ចាស់របស់គាត់បានទទួលការបង់ប្រាក់ជាមុនចំនួន ១៧,១លានអឺរ៉ូ (១៩,១ លានដុល្លារ) សម្រាប់កិច្ចព្រមព្រៀងដែលមានតម្លៃ ៤៩លានអឺរ៉ូ។

អាវុធ​ដែល​បាន​សន្យា​មិន​ដែល​បាន​ទទួល។ FT ផ្សាយទៀតថា អ៊ុយក្រែន​បាន​ឈ្នះ​ការ​កាត់​ក្តី​អាជ្ញាកណ្តាល ប៉ុន្តែ​នៅ​មិន​ទាន់​រក​ប្រាក់​បាន​វិញ​ទេ។

ឯកសារដែលត្រូវបានពិនិត្យដោយ Financial Times បង្ហាញថា អ៊ុយក្រែនបានចំណាយប្រាក់ចន្លោះពី ៦ ពាន់លានដុល្លារទៅ ៨ ពាន់លានដុល្លារជារៀងរាល់ឆ្នាំពីថវិការដ្ឋផ្ទាល់ខ្លួនលើអាវុធចាប់តាំងពីការចាប់ផ្តើមនៃអរិភាព។ ក្នុងចំណោមនោះ ការបង់ប្រាក់ជាមុនចំនួន ៧៧០ លានដុល្លារបានទៅឱ្យឈ្មួញកណ្តាលដែលខកខានក្នុងការចែកចាយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top