ព័ត៌មានអន្តរជាតិ

លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំ សំខាន់សម្រាប់ការងារ ចងក្រងផែនការ អភិវឌ្ឍន៍ជាតិប្រាំឆ្នាំទី១៥

  ពេលថ្មីៗកន្លងទៅនេះ លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិននិង ជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ ណែនាំសំខាន់សម្រាប់ ការងារចងក្រងផែនការ អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៥ដោយសង្កត់ធ្ងន់ថា ការងាររៀបរៀងចងក្រង  និងអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី១៥ មានសារសំខាន់ខ្លាំង  ចំពោះការអនុវត្ត ដោយគ្រប់ជ្រុងជ្រោយ នូវការរៀបចំចាត់ចែង ជាយុទ្ធសាស្រ្ត របស់សមាជបក្សកុម្មុយនីស្តចិន លើកទី២០ និងការជំរុញការធ្វើទំនើប កម្មតាមបែបផែនចិន។ យើងត្រូវប្រកាន់ខ្ជាប់នូវ ការសម្រេចចិត្តតាមបែបវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ និងតាមផ្លូវច្បាប់ បង្កើនការស្រាវជ្រាវនិង ស្វែងយល់ពីការងារ ប្រមូលផ្តុំគំនិត ឯកភាពរួមយ៉ាង ទូលំទូលាយ ស្តាប់មតិយោបល់និងសំណើ របស់ប្រជាជននិង គ្រប់ មជ្ឈដ្ឋានក្នុងសង្គម តាមវិធីសាស្រ្តផ្សេងៗ ស្រូបយកបទពិសោធន៍ថ្មីៗ របស់កម្មាភិបាលនិង មហាជនដែលទទួលបាន ពីការអនុវត្តជាក់ស្តែង យកចិត្តទុកដាក់ លើភាពជាប្រព័ន្ធ ភាពពេញលេញនិងភាពស៊ី សង្វាក់គ្នារវាងភារកិច្ចនិង គោលនយោបាយ ដើម្បីសម្រេចការងាររៀបរៀង និងចងក្រងប្រកបដោយគុណភាពខ្ពស់៕
To Top