ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ នឹងរៀបចំសម្រួលចរាចរណ៍ ជាបណ្តោះអាសន្ន នៅជុំវិញទីតាំងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងឱកាសប្រារព្ធទិវាជាតិ នៃការចងចាំ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ នៅក្នុងបរិវេណ “មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក” ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះ ដើម្បីរក្សាបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ ព្រមទាំងបញ្ចៀស បាននូវការកក ស្ទះចរាចរណ៍ អាជ្ញាធរនឹងធ្វើការរៀបចំសម្រួល ចរាចរណ៍ជាបណ្តោះអាសន្ន នៅតំបន់ជុំវិញទីតាំងប្រារព្ធពិធី ពីព្រោះទីតាំងនេះ នឹងមានចរាចរណ៍ មមាញឹកខ្លាំង ចាប់ពីវេលាម៉ោង ០៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

យោងតាម សេចក្តីជូនដំណឹង ស្តីពីការប្រារព្ធទិវាជាតិ នៃការចងចាំ នៅក្នុងបរិវេណ “មជ្ឈមណ្ឌលប្រល័យ​ ពូជសាសន៍ជើងឯក” បានបញ្ជាក់ថា ដើម្បីឱ្យការប្រារព្ធទិវាជាតិខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាន នូវការកកស្ទះចរាចរណ៍ អាជ្ញាធរ មានសមត្ថកិច្ចនឹងធ្វើការរៀបចំ សម្រួលចរាចរណ៍ជាបណ្តោះអាសន្ន នៅតំបន់ជុំវិញ ទីតាំងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញ ទីតាំងខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះនឹងមានចរាចរណ៍ មមាញឹកខ្លាំង ចាប់ពីវេលាម៉ោង ០៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី ៕

To Top