ព័ត៌មានអន្តរជាតិ

ខ្យល់ព្យុះកំបុតត្បូង វាយប្រហារសហរដ្ឋអាមេរិក បណ្តាល ឱ្យមនុស្សស្លាប់ជិត ៣០នាក់ នៅរដ្ឋ Kentucky, Missouri និង Virginia

xinhua

បរទេស៖ ប្រជាជននៅក្នុងរដ្ឋ Kentucky និង រដ្ឋ Missouri បានពិនិត្យមើលការខូចខាត នៅក្នុងស្រុក ដែលរងការវាយប្រហារ ដោយព្យុះកំបុតត្បូង ដែលនៅតែស្ថិតហានិភ័យ ចំពោះអាកាសធាតុកាន់ តែធ្ងន់ធ្ងរនៅខាងមុខ បន្ទាប់ពីព្យុះដែលបានសម្លាប់ មនុស្សជាច្រើននាក់ ខណៈដែលព្យុះបានបោកបក់កាត់ផ្នែកខ្លះនៅ Midwest និង South។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋ Kentucky រងការវាយប្រហារយ៉ាង ធ្ងន់ធ្ងរបំផុត ខណៈដែលខ្យល់ព្យុះកំបុតត្បូងបានបំផ្លិចបំផ្លាញផ្ទះរាប់រយខ្នង រថយន្តក្រឡាប់ និងបន្សល់ទុកប្រជាជន ជាច្រើនគ្មានផ្ទះសម្បែង ។ យ៉ាងហោចណាស់មនុស្ស ១៩ នាក់ បានស្លាប់ ដែលភាគច្រើន នៃអ្នកស្លាប់ គឺនៅភាគអាគ្នេយ៍ Laurel County។

យោងតាមសេវាអាកាសធាតុជាតិ បានឱ្យដឹងថា អ្នកឧតុនិយមបានព្យាករណ៍ ពីអាកាសធាតុចម្រុះ “ច្រើនថ្ងៃ” ថ្មីនៃលក្ខខណ្ឌអាកាសធាតុដ៏គ្រោះថ្នាក់នៅទូទាំង ផ្នែកកណ្តាលរបស់ប្រទេស ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់ព្យុះកំបុតត្បូង ដែលអាចកើតមាន ។

សេវាកម្មអាកាសធាតុបានបញ្ជាក់ពីព្យុះកំបុតត្បូង “ដ៏ធំ និងគ្រោះថ្នាក់បំផុត” នៅរសៀលថ្ងៃអាទិត្យ នៅជិតទីក្រុង Mingus រដ្ឋតិចសាស់ ចម្ងាយប្រហែល ១១០គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Fort Worth ។ ការខូចខាតយ៉ាងខ្លាំង ប៉ុន្តែមិនមានអ្នកស្លាប់និងរបួសភ្លាមៗ ត្រូវបានគេរាយការណ៍នៅក្នុង  Palo Pinto County ដែលរួមមាន Mingus។

ក្រុមអ្នកព្យាករណ៍បានព្រមាន ពីការធ្លាក់ព្រឹលទំហំកូនបាល់ tennis នៅក្នុងតំបន់នោះ និងធ្វើឱ្យមានភ្លៀង ធ្លាក់នៅកន្លែងផ្សេងទៀតនៅក្នុងផ្នែកខ្លះនៃរដ្ឋ Kansas រដ្ឋ Oklahoma និងរដ្ឋ Nebraska៕
ប្រែសម្រួលៈ ណៃ តុលា

To Top