ព័ត៌មានជាតិ

តំណាងអ្នកឧកញ៉ា សុខ គង់ ជួបសំណេះសំណាល និង​ចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារ នៅសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត

ខេត្តកំពត ៖ ឧកញ៉ា សុខ ចន្ធី តំណាងឲ្យអ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញមានវត្តមាន ក្នុងពិធីសំណេះសំណាល និងចែកអំណោយ ជូនប្រជាពលរដ្ឋដែលខ្វៈ​ខាត សរុបមានចំនួន ៤០០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋរស់នៅសង្កាត់ កោះតូច ក្រុងបូកគោមានចំនួន ២០០គ្រួសារ និងនៅសង្កាត់ព្រែកត្នោតក្រុងបូកគោមានចំនួន ២០០ គ្រួសារ ខេត្តកំពត ។

អំណោយទំាងនេះក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេស ត្រីខ ១ឡូ
និងថវិកា៤០,០០០រៀល ក្នុងឱកាសនេះក៏មានការឧបត្ថម្ភដល់ក្រុមការងារថ្នាក់សង្កាត់ ថ្នាក់ភូមិ និងកងកម្លាំងបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន សុខា អូតែល ដែលមានអ្នកឧកញ៉ា សុខ គង់ ជាប្រធាន តែងតែបន្តចូលរួមចំណែក ក្នុងសង្គម តាមរយៈការចែករំលែក នូវអំណោយសប្បុរសធម៏ ជូនដល់បងប្អូនរស់នៅជនបទដូចជា ៖ ចាស់ជរា ក្មេងកំព្រា ជនពិការ និងក្រុមគ្រួសារដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទំនុកបំរុងការចំណាយប្រចាំថ្ងៃ ៕

To Top