កំពង់ស្ពឺ: បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីម៉ូតូបុក ជាមួយរថយន្តនៅ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រ លេខ៩៧និង៩៨។

ស្ថិតនៅចំណុចភូមិស្រល ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា Beat ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ1LC-1572 បើកបរដោយឈ្មោះ ធឿន ពុធធី ភេទប្រុស អាយុ២៤ឆ្នាំបានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។
បើកបរពីទិសខាងកើតទៅទិសខាងលិច ដល់ចំណុចខាងលើបានបុករថយន្តមួយគ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ផ្លាកលេខ ព្រះសីហនុ3A-3518 សណ្តោងសឺមីរ៉ឺម៉ក់ ពាក់ផ្លាកលេខភ្នំពេញ4B-0519 ។ (អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ)គេចខ្លួនក្រោយពេលកើតហេតុ ដែលកំពុងបើកបរបញ្ច្រាសទិស គ្នាពេញទំហឹង ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុ មន្ត្រីជំនាញ ធ្វើការវាស់វែង និងប្រគលសពជនរង គ្រោះឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ:សុខ សុភ័ណ្ឌ រូបថតសិត្ថកិច្ច
