កំពង់ធំ: លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ មិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាល ប្រមាណជិត ៣០០នាក់ ។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា កិច្ចប្រជុំគឺដើម្បីឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែង អនុវត្តតួនាទី/ភារកិច្ច របស់មន្ត្រីនគរបាលការិយាល័យជំនាញចំណុះស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាល ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលអនុវត្តបានរយៈពេលកន្លងមក ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលអនុវត្តបាននាពេលកន្លងមក លើកទិសដៅការងារអនុវត្តបន្ត ព្រមទាំងកោតសរសើរ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង ចូលរួមបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសខ្ពស់ រហូតទទួលលទ្ធផលល្អប្រសើរឡើង។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ ស្នងការ បានដាក់គោលការណ៍០៥ ចំណុច ដល់ផែនការងារជំនាញ និងលោកអធិការនគរបាលទាំង០៩ក្រុង-ស្រុក រួមមាន÷ ១-ពង្រឹងរបៀបរបបការងារជំនាញ បែបបទការងាររដ្ឋបាល ។ ២-ការងារប្រឆាំងបទល្មើគ្រឿងញៀន : រួមគ្នាគិតរួមគ្នាអនុវត្ត វិធានការច្បាប់ បង្ក្រាបដូចភ្លៀងរលឹម សំដៅធានា សុខសុវត្ថិភាព ជូនជាតិមាតុភូមិ ។ ៣-ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក : បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក .សោកនាដកម្មបន្សល់ទុកពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក .ពង្រឹងការអនុវត្តច្បាប់ស្របតាមអនុក្រឹត្យ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២០ ដើម្បីថែរក្សាបាន ទ្រព្យសម្បត្តិ អាយុ ជីវិត មនុស្ស សត្វ ។៤-ការងារអត្តសញ្ញាណកម្ម បងប្អូនខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពន្លឿនការផ្ដល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រហ័សទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។ ៥-បន្តថែរក្សាការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អប្រពៃ ដើម្បីសម្រេចបានស្នាដៃ សមិទ្ធផលថ្មីៗ បន្ថែមទៀត៕
ដោយសំនៀង
