កំពង់ស្ពឺ: មនុស្សម្នាក់បានស្លាប់ និងបីនាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីរថយន្តបុកម៉ូតូ នៅតាមបណ្តោយ ផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រ៥.៦ ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ស ផ្លាកលេខចង្កូតស្តាំ BB 1778 អ្នកបើកបរឈ្មោះឃៀង ម៉េងលៀង ភេទប្រុស អាយុ៣១ ឆ្នាំនៅភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងលិចទៅខាងកើត បើកមកដល់ចំណុចខាងលើ បានបុកម៉ូតូរះចំនួនបីគ្រឿង។
១.ម៉ូតូម៉ាក HONDA C125 ពណ៏ ខ្មៅ ផ្លាកលេខព្រះសីហនុ 1G 3387 កំពុងបើកបរបញ្ច្រាសទិសគ្នាពីកើតទៅលិច
អ្នកបើកបរឈ្មោះស៊ិន សំអាត ភេទ ប្រុស អាយុ ២៣ឆ្នាំអ្នករួមដំណើរឈោះ អាន សុភារា ភេទស្រី អាយុ២០ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិព្រៃពាមក្តី ឃុំទំព័រមាស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
២.ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ស្ពឺ 1R 7510បើកបរពីទិសខាងកើតទៅលិច
អ្នកបើកបរឈ្មោះ រ៉ា ចាន់ថា ភេទប្រុស អាយុ២៥ឆ្នាំ អ្នករួមដំណើរឈ្មោះពិន កក្កដា ភេទស្រីអាយុ២៧ឆ្នាំ អ្នកទាំង២នាក់រស់ នៅភូមិថ្មីឧត្តម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
និង៣.ម៉ូតូ ម៉ាកHONDA C125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ស្ពឺ 1V 9562បើកបរពីទិសខាងកើតទៅលិច
អ្នកបើកឈ្មោះជា ប៊ុនណាក់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអូផ្តៅ ឃុំរស្មីសាមគ្គី ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានបន្តទៀតថារថយន្តខាងលើបានបុករះពេញទំហឹង មនុស្សរងរបួសធ្ងន់ស្រាល៥ស្រី១នាក់
(ស៊ិន សំអាត, អាន សុភារា , រ៉ា ចាន់ថា , ជា ប៊ុនណាក់) ស្លាប់១នាក់ស្រីពេលបញ្ជូន ទៅដល់មន្ទីរពេទ្យបង្អែកខេត្ត (ពិន កក្កដា) ។
ចំពោះអ្នកបើកបររថយន្ត ត្រូវបានកងរាជអាវុធហត្ថ បានឃាត់យកទៅសាកសួរ សង្ស័យថា ពាក់ព័ន្ធករណីគ្រឿងញៀន។
ចំពោះវត្ថុតាងរថយន្ត០១គ្រឿង និងម៉ូតូទាំង០៣គ្រឿង បានប្រគល់ជូនការិយាល័យ ចរាចរណ៍ខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធី ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតសមត្ថិកិច្ច


