ព័ត៌មានអន្តរជាតិ

ឥណ្ឌាបដិសេធការ ចោទប្រកាន់របស់ប៉ាគីស្ថាន ជុំវិញបញ្ហាបំផ្ទុះភេវរកម្ម ចុងក្រោយមួយ នៅទឹកដីប៉ាគីស្ថាន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានច្រានចោលការចោទ ប្រកាន់របស់ប៉ាគីស្ថានថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះ គ្រាប់បែកអត្តឃាត នៅក្នុងខេត្ត Balochistan ដែលបានសម្លាប់មនុស្ស៥នាក់ ក្នុងនោះមានកុមារ ៣នាក់ផងដែរ។

រដ្ឋាភិបាលទីក្រុងញូវដែលីបានហៅ ការអះអាងនេះថា គ្មានមូលដ្ឋាន ដោយពណ៌នា ពួកគេថាជាការប៉ុនប៉ង បង្វែរការយកចិត្តទុកដាក់ពីកេរ្តិ៍ឈ្មោះ របស់ប៉ាគីស្ថានថា ជាមជ្ឈមណ្ឌល នៃអំពើភេរវកម្មប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួង កិច្ចការបរទេសឥណ្ឌា លោក Randhir Jaiswa បាននិយាយថា ៖ ឥណ្ឌាបដិសេធការ ចោទប្រកាន់គ្មានមូលដ្ឋានដែលធ្វើឡើងដោយប៉ាគីស្ថាន ទាក់ទងនឹងការជាប់ពាក់ព័ន្ធរបស់ឥណ្ឌាជាមួយឧប្បត្តិហេតុនៅ Khuzdar កាលពីដើមថ្ងៃនេះ ។

លោកបន្ថែមទៀតថា ៖ ឥណ្ឌាចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់អាយុជីវិត ក្នុងឧប្បត្តិហេតុបែបនេះ។ ទោះយ៉ាងណាក៏ដោយ ដើម្បីបង្វែរការយកចិត្តទុកដាក់ពី កេរ្តិ៍ឈ្មោះរបស់ខ្លួនថាជាចំណុចកណ្តាល នៃអំពើភេរវកម្ម និងដើម្បីលាក់បាំងនូវភាព បរាជ័យសរុបរបស់ខ្លួនហើយវា បានក្លាយជាលក្ខណៈទីពីរសម្រាប់ប៉ាគីស្ថាន ដែលបន្ទោសឥណ្ឌា ចំពោះបញ្ហាផ្ទៃក្នុងទាំងអស់។

យោងតាមសារព័ត៌មាន Inter-Services Public Relations (ISPR) ដែលជាប្រព័ន្ធផ្សព្វផ្សាយ របស់កងកម្លាំង ប្រដាប់អាវុធប៉ាគីស្ថាន បានឲ្យដឹងថា រថយន្តក្រុងដឹកសិស្ស ត្រូវបានគេកំណត់គោលដៅ ក្នុងការបំផ្ទុះនៅក្នុងស្រុក Khuzdar នៃ Balochistan កាលពីព្រឹកថ្ងៃពុធ ដោយបានបណ្តាល ឲ្យកុមារបីនាក់ក្នុងចំណោម ៥នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួស ៕

ប្រែសម្រួល៖ស៊ុនលី

To Top