ព័ត៌មានជាតិ

ការប្រគំតន្ត្រី មេត្រីភាពបរិស្ថាន និងធម្មជាតិ ៖ ការប្រគំតន្ត្រីចុងក្រោយ ក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់​ណាហ្គា​វើលដ៍

ភ្នំពេញ៖ សាទរដល់សម្រស់ធម្មជាតិ និងអំណាចនៃតន្ត្រីនៅក្នុង “ការប្រគំតន្ត្រី មេត្រីភាពបរិស្ថាន និងធម្មជាតិ” ដែលជាការប្រគំតន្ត្រី ដ៏ធំចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ ។ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ (ANYO) និងក្រុមតន្ត្រីភ្នំពេញ (PPCE) ព្រឹត្តិការណ៍សិល្បៈដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។

ផ្តល់ជូនក្រុមភ្លេង និងចម្រៀង ដ៏ល្បីល្បាញទាំងពីរខាងលើ ការប្រគំតន្ត្រីរយៈពេល ៩០ នាទីនេះ នឹងផ្តល់ជូនដល់ ទស្សនិកជន នូវឈុតចំនួន ៣ គឺ ការសរសើរអំពីសម្រស់ធម្មជាតិ នៃភពផែនដី ការឆ្លុះបញ្ចាំង អំពីផលវិបាក នៃសកម្មភាពរបស់មនុស្ស និងការអំពាវនាវ និងសាមគ្គីភាព ដើម្បីការពារបរិស្ថានឱ្យមាននិរន្តរភាព។

សូមអញ្ជើញទៅទស្សនាដោយសេរី “ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ” ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ និងក្រុមតន្ត្រីភ្នំពេញដែលរៀបរាប់ អំពីការប្តេជ្ញាចិត្តគាំពារភពផែនដី និងទំនាក់ទំនងរវាងមនុស្សជាតិ និងធម្មជាតិនៅណាហ្គាវើលដ៍

ការសម្តែងនេះមាន​ លាយឡំជាមួយតន្ត្រីអូខេស្ត្រា បទភ្លេង ចង្វាក់បែបក្លាស៊ីក និងចង្វាក់ប៉ុបអមដោយការ បញ្ចាំងទស្សនីយភាពដ៏រស់រវើក។

ការប្រគំតន្ត្រីទី១ នៅថ្ងៃទី៣០ ខែឧសភា ផ្តល់ជូនសម្រាប់សិស្សានុសិស្សមកពីសាលារៀនសាធារណៈ និងអង្គការដែលបានចូលរួមក្នុងកម្មវិធីសង្គម និងការងារទំនួលខុសត្រូវសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ចំណែកឯសាធារណជនអាចចូលរួមទស្សនាដោយសេរីក្នុងការប្រគំតន្ត្រីទី២ នៅថ្ងៃទី៣១ ខែឧសភា វេលាម៉ោង ៥ ល្ងាចដែលសំបុត្រឥតគិតថ្លៃ មានផ្តល់ជូនចាប់ពីថ្ងៃទី២៦ ខែឧសភា នៅបញ្ជរណាហ្គាវើលដ៍ រីវ៉តកន្លែង ទទួលភ្ញៀវសណ្ឋាគារ ណាហ្គាវើលដ៍ទី២ ។

អ្នកសម្តែងនឹងបង្ហាញ ពីទេពកោសល្យ និង គោលបំណងរួម នៃការលើកតម្កើងសិល្បៈ របស់ពួកគេ នៅលើឆាក សម្រាប់ទស្សនិកជន ទស្សនាកម្សាន្ត ។ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៦ វង់តន្ត្រីយុវជនអង្គរ មានតន្ត្រីករ-តន្ត្រីការិនី ប្រមាណ ៧០ នាក់ដែលភាគច្រើនគឺជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដឹកនាំដោយលោកស្រី ទេព គន្ធារ៉េត និងប្រធាន ក្រុមភ្លេង លោក រ៉ម ដារ៉ាវង្ស ក្រុមតន្ត្រីនេះទទួល បានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជនជាតិ និងអន្តរជាតិ។

ទស្សនាម៉ូដសម្លៀកបំពាក់ដ៏ ទាក់ទាញនៅឯ “ពិព័រណ៍តម្បាញកេរដំណែលខ្មែរ” ច្នៃពីសំណល់ក្រណាត់ហូល ផាមួងខ្មែរដោយអ្នករចនាម៉ូដខ្មែរ ៧ នាក់មកពី ReMade in Cambodia

ចូលរួមសម្តែងផងនោះ គឺ PPCE ជាក្រុមតន្ត្រី សហគមន៍បង្កើតឡើង ក្នុងឆ្នាំ២០១៦ ដែលមានអ្នកចម្រៀងខ្មែរ និងបរទេសចែករំលែក សេចក្តីស្រឡាញ់ចំពោះសិល្បៈ និងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់សង្គម។ សម្តែងក្រោមពាក្យស្លោក “យើងរីកចម្រើនដោយសារ យើងលើកតម្កើងអ្នកដទៃ” ក្រុម PPCE ជួយផ្គត់ផ្គង់ដល់អង្គការក្រៅ រដ្ឋាភិបាលកម្ពុជា តាមរយៈការប្រគំតន្ត្រីរបស់ខ្លួន ជាពិសេសផ្តោតទៅលើអង្គការដែលពង្រីកលទ្ធភាព ការអប់រំសម្រាប់កុមារ ដែលមានជីវភាពខ្វះខាត ។ បទចម្រៀង និងចង្វាក់ភ្លេងដ៏ពីរោះរបស់ពួកគេ នឹងផ្តល់ពិសោធន៍ ដ៏រីករាយមួយកម្រិតទៀត សម្រាប់ទស្សនិកជន។

គួរបញ្ជាក់ថា ណាហ្គាវើលដ៍ បានរៀបចំព្រឹត្តិការណ៍សិល្បៈធំៗចំនួន ៤ ជាផ្នែកមួយ នៃការអបអរខួប ៣០ ឆ្នាំ របស់ខ្លួនពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដែលក្នុងនោះមាន ការសម្តែងចំនួន ៣ ផ្តល់ជូនសាធារណជន ទស្សនាដោយសេរី។ ការសម្តែងទាំងនេះ មានការចូលរួមដោយអ្នកសិល្បៈជាតិ និងជួយលើកតម្កើងដល់កេរ ដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ ដែលជាការប្តេជ្ញាចិត្តយូរអង្វែង របស់ណាហ្គាវើលដ៍ក្នុងការគាំទ្រដល់សិល្បៈជាតិ និងការផ្សារភ្ជាប់ជាមួយសហគមន៍ ។ ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ គឺជាការសម្តែងចុងក្រោយ នៃព្រឹត្តិការណ៍សិល្បៈធំៗទាំង ៤ ក្នុងឱកាសអបអរគម្រប់ខួប ណាហ្គាវើលដ៍។

ទស្សនា និងឈ្វេងយល់ពីភូមិវប្បធម៌ខ្មែរ ដែលត្រូវបានតុបតែងបែបសម័យអតីតកាល ព្រមទាំងជាវ និងគាំទ្រដល់ផលិតផលសិប្បកម្ម របស់ខ្មែរនៅណាហ្គាវើលដ៍

ជាផ្នែកមួយ នៃបទពិសោធន៍វប្បធម៌ សាធារណជន និងអតិថិជនទាំងអស់អាចរីករាយ ជាមួយការបញ្ចុះតម្លៃ ២០% ទៅលើប៊ុហ្វេពេលល្ងាចបែបខ្មែរ នៅភោជនីយដ្ឋាន 2Pangea ដោយគ្រាន់តែបង្ហាញ សំបុត្ររបស់ពួកគេប៉ុណ្ណោះ ឬពួកគេអាចអញ្ជើញទៅភូមិវប្បធម៌ខ្មែរ ដែលមានលក់ម្ហូបខ្មែរ និងភេសជ្ជៈដ៏សម្បូរបែបរួមទាំងផលិតផល សិប្បកម្មដែលជាម៉ាកល្បីៗ ដ៏ពេញនិយម របស់ខ្មែរផងដែរ។ បន្ទាប់ពីពិសាម្ហូបរួច ពួកគេអាចអញ្ជើញ ទៅទស្សនារូបសំណាក កែច្នៃឡើងវិញ និងពិព័រណ៍តម្បាញកេរដំណែលខ្មែរ ដែលមានតាំងបង្ហាញសម្លៀកបំពាក់ ដែលមានរចនាបថខ្មែរនៅណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ ។

សូមអញ្ជើញសាធារណជន និងអតិថិជនទាំងអស់ ទៅកម្សាន្ត ជាមួយការប្រគំតន្ត្រីអបអរ គម្រប់ខួប ៣០ ឆ្នាំ របស់ណាហ្គាវើលដ៍ ដ៏ធំចុងក្រោយនេះ និងទទួលបានបទពិសោធន៍ ដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។ សម្រាប់ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ ឬការផ្តល់ជូនផ្សេងៗ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានកម្មវិធីកម្សាន្តផ្សេងៗជាមួយនឹងពាក្យ #NagaWorld30 ៕

To Top