ភ្នំពេញ៖ បុគ្គលិកវេជ្ជសាស្រ្តចំនួន៨នាក់ មកពីតំបន់ស្វយ័ត Guangxi ប្រទេសចិន នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០២៥ បានមកដល់ប្រទេសកម្ពុជា ក្នុងនាមជាសមាជិក នៃក្រុមគ្រូពេទ្យជំនាន់ទី១១ នៃ”គម្រោងលុបបំបាត់ពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ” របស់មូលនិធិចិនGX ។

បើតាមលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមវេជ្ជសាស្រ្តនឹងបំពេញ បេសកកម្មរយៈពេល៤៥ ថ្ងៃនៅខេត្តកំពង់ស្ពឺ ដោយធ្វើការវះកាត់ជំងឺភ្នែកឡើងបាយ និងជួយកែលម្អលក្ខខណ្ឌព្យាបាល ក្នុងតំបន់ ៕
