ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥) អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា បានរៀបចំទិវាសុខភាពពេលមករដូវ នៅវិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ ខណៈ AHF អំពាវនាវឱ្យមានសមធម៌អំឡុងពេលមានរដូវ។

ទិវាសុខភាពពេលមករដូវ មានគោលបំណងដើម្បីកាត់បន្ថយការមាក់ងាយ ការមិនបានយកចិត្តទុកដាក់ និងកាត់បន្ថយកង្វះខាតសម្ភារៈអនាម័យពេលមករដូវ។ ទិវាសុខភាពពេលមករដូវកំពុង នឹងត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៨ ខែឧសភា។

នាឱកាសទិវាសុខភាពពេលមករដូវនេះ លោក ហែម ស៊ីណាត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានអបអរសាទរ និងមានមោទនភាព ចូលរួមចំណែកគឺ រួមគ្នាលុបបំបាត់ការមាក់ងាយ និងមិនបានយកចិត្តទុកដាក់ចំពោះអ្នកមករដូវ។ ត្រូវរួមគ្នាបង្កើនការយល់អំពីសារៈសំខាន់ នៃការអប់រំសុខភាពពេលមករដូវ និងការគ្រប់គ្រងអនាម័យពេលមករដូវ ដូចជា សំឡីអនាម័យ ទីកន្លែងសុវត្ថិភាព សម្រាប់សិស្សស្រី នៅពេលដែលពួកគាត់មករដូវ។

សូមបញ្ជាក់ថា នៅទូទាំងពិភពលោក ស្ត្រី និងកុមារី ជាពិសេក្នុងអនុតំបន់អាហ្រ្វិកសាហារ៉ា ប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ខ្លាំង។ កង្វះការទទួលបានសំឡីនាម័យបង្ខំឱ្យក្មេងស្រីជាច្រើនខកខានមិនបានចូលរៀន និងបោះបង់ចោលការសិក្សា បោះបង់ការងារ។ ទាំងនេះហើយដែលនាំមានកើនឡើងនូវទំនាក់ទំនងមានការរួមភេទ ជាមួយការខ្វះខាតជំនាញក្នុងការចរចាការរួមភេទប្រកបដោយសុវត្ថិភាព និងមិនមានហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍។

អង្គការ AHF រំលឹកទិវាសុខភាពពេលមករដូវទូទាំងពិភពលោកនេះ គឺជាកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្រ្តក្នុងការបង្ការការឆ្លងមេរោគអេដស៍ ឲ្យកាន់តែទូលំទូលាយទំនាក់ទំនងសុខភាពពេលមករដូវ និងមេរោគអេដស៍ ហើយលើកកម្ពស់លទ្ធភាពក្នុងការទទួលបានផលិតផលសុខភាពសម្រាប់ពេលមករដូវ ព្រមទាំងការរួមបញ្ចូលព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងបន្តពូជ ធានាស្ត្រី និងកុមារី/អ្នកដែលមករដូវទទួលបានសំឡីអនាម័យ ស្រោមអនាម័យ និងការថែទាំសំខាន់ៗ។

ប្រជាជនប្រមាណជិត ២ពាន់លាននាក់ មានរដូវនៅទូទាំងពិភពលោក ប៉ុន្តែក្នុងនោះ មាន ៥០០លាននាក់ជួបប្រទះភាពលំបាកក្នុងពេលមានរដូវ រួមទាំងកង្វះលទ្ធភាពទទួលបានផលិតផលសុខភាពសម្រាប់ពេលមករដូវ ខ្វះកន្លែងសុវត្ថិភាព និងខ្វះអនាម័យ និងការទទួលយកសហគមន៍។ ឧបសគ្គទាំងនេះ រួមជាមួយនឹងការមាក់ងាយ អាចនាំទៅរកលទ្ធផលប៉ះពាល់សុខភាព ការបោះបង់សាលារៀន និងផលប៉ះពាល់សុខភាពផ្លូវចិត្ត។ ទិវាសុខភាពមករដូវនេះ «សូមយើងចូលរួមប្រយុទ្ធប្រឆាំងនឹងភាពលំបាក និងបញ្ចប់ការមាក់ងាយ»៕



